ចង្អោរ គឺជាអាការៈមួយដែលច្រើនកើតឡើងមុនពេលក្អួត និងផ្ដល់អារម្មណ៍មិនស្រួលគួរឱ្យរំខាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈចង្អោរ និងការក្អួតអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា រួមបញ្ចូលទាំងការពុលអាហារ, ខ្សោះជាតិទឹកក្នុងរាងកាយ, ចាញ់កូន, ពុលឡាន, ច្រាលទឹកអាស៊ីតក្រពះ និងការប្រើប្រាស់ថ្នាំមួយចំនួន។ ទោះជាយ៉ាងណា អាការៈចង្អោរ និងក្អួតគ្មានអ្វីពិបាកដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗបំបាត់បញ្ហានេះ ៖
១. ខ្ញី
ខ្ញីអាចប្រើប្រាស់ព្យាបាលអាការៈចង្អោរចង់ក្អួត, ឈឺពោះ, រាគ និងជំងឺមួយចំនួនផ្សេងទៀតតាមរយៈសារធាតុ gingerol ដែលវាមានផ្ទុក។ សារធាតុ gingerol មានឥទ្ធិពលយ៉ាងប្រសើរលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសសៃប្រសាទកណ្ដាល។ ដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង ឬអ្នកអាចទំពារខ្ញីមួយចំណិតទាំងឆៅតែម្ដងក៏បាន។
២. ឈើអែម
ប្រសិនបើអាការៈចង្អោរ និងក្អួតរបស់អ្នកបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ នោះឈើអែមអាចផ្ដល់ភាពធូរស្រាលបានយ៉ាងឆាប់រហ័សដោយការសម្រួលរំងាប់ក្រពះរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅឈើអែម ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ ពែង រួចកូរឱ្យសព្វ សឹមទទួលទានជាការស្រេច។ ទោះជាយ៉ាងណា រូបមន្តនេះមិនសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះដែលកំពុងជួបប្រទះអាការៈចាញ់កូនឡើយ។
៣. ជីអង្កាម
ជីអង្កាម គឺជាឱសថបែបធម្មជាតិមួយទៀតដែលជួយសម្រួលសាច់ដុំក្រពះបំបាត់អាការៈចង្អោរ និងក្អួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាម ឬហិតប្រេងជីអង្កាមជាការស្រេច។
៤. បណ្ដោយឱ្យក្អួត
ភាគច្រើននៃអ្នកដែលជួបប្រទះបញ្ហាចង្អោរចង់ក្អួត និងក្អួតប្រាកដជាដឹងពីអារម្មណ៍ធូរស្រាលកម្រិតណានៅពេលបានក្អួតចេញមកអស់។ ការក្អួត គឺជារបៀបមួយដែលរាងកាយបញ្ចេញរបស់ដែលមិនល្អចំពោះក្រពះមកក្រៅ ដូច្នេះកុំព្យាយាមទប់។ ការព្យាយាមទប់ក្អួត គឺមានតែបង្កផលប៉ះពាល់ដល់បំពង់អាហារប៉ុណ្ណោះ ដោយសារអាស៊ីតក្រពះគ្រោះថ្នាក់ត្រូវគាំងជាប់ក្នុងបំពង់ក។ អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុនច្រើន ក្រោយពេលក្អួត ដូច្នេះបណ្ដោយឱ្យខ្លួនឯងក្អួតទៅ។
៥. ទឹកខ្មេះផ្លែប៉ោម
ប្រសិនបើអ្នកជួបប្រទះអាការៈចង្អោរ និងក្អួតបណ្ដាលមកពីពុលអាហារ នោះការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម គឺប្រសើរបំផុត។ អ្វីដែលអ្នកត្រូវធ្វើ កឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមទទួលទាន៕