Join with Health.com.kh on Telegram

ទម្លាប់ចាស់ៗពិបាកនឹងកែណាស់ ដូច្នេះហើយទើបយើងធ្វើសកម្មភាពមួយចំនួនដោយមិនបានគិតដល់ថាតើវាអាចបង្កគ្រោះថ្នាក់អ្វីឬអត់ ជាពិសេសកំឡុងពេលព្រឹក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើអ្នកធ្លាប់ដឹងទេថាការទទួលទានកាហ្វេខ្មៅមួយពែងរៀងរាល់ព្រឹកមិនមែនជាទម្លាប់ល្អដែលអ្នកគួរប្រកាន់ខ្ជាប់? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ពេលព្រឹកមួយចំនួនដែលអ្នកគួរបញ្ឈប់ភ្លាម ប្រសិនបើមិនចង់ជួបប្រទះបញ្ហាសុខភាព ​​៖

១. មិនងូតទឹកពេលព្រឹក

យោងតាមវេជ្ជបណ្ឌិតម្នាក់មកពីហាវ៉ាដ (Harvard) សហរដ្ឋអាមេរិកបានឱ្យដឹងថា ការងូតទឹកពេលព្រឹកអាចធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការស្វែងរកដំណោះស្រាយនានាដែលនឹងត្រូវប្រឈម ក៏ព្រោះវាជួយបង្កើនភាពសកម្មនៃខួរក្បាល ហើយមិនសូវទទួលរងការរំខានពីសំណាក់កត្តាខាងក្រៅផ្សេងៗ។ ការងូតទឹកអនុញ្ញាតឱ្យខួរក្បាលបង្កើតបាននូវគំនិតថ្មីប្លែកៗ។ ដូច្នេះហើយទើបអ្នកមិនគួររំលងការងូតទឹកពេលព្រឹក បន្ទាប់ពីក្រោកឡើងឡើយ។

២. ងូតទឹកក្ដៅ

ក៏ព្រោះទឹកក្ដៅអាចផ្ដល់ឱ្យអ្នកនូវអារម្មណ៍ធូរស្រាល នោះការងូតទឹកក្ដៅនៅពេលព្រឹកនឹងធ្វើឱ្យអ្នកចង់ត្រឡប់ទៅគេងបន្តទៀត។ ការងូតទឹកត្រជាក់នៅពេលព្រឹក គឺប្រសើរជាង ដោយវាជួយធ្វើឱ្យអ្នកមានអារម្មណ័ស្រស់ស្រាយ, រំញោចសកម្មភាពខួរក្បាល និងបង្កើនភាពសកម្មនៃប្រព័ន្ធភាពស៊ាំរាងកាយ។ លើសពីនេះទៅទៀត ការងូតទឹកត្រជាក់មិនធ្វើឱ្យស្បែកប្រែជាស្ងួតដូចទឹកក្ដៅឡើយ។

៣. លេងទូរស័ព្ទយូរ

បណ្ដាញសង្គម គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យមនុស្សជាច្រើនចំណាយពេលយូរលេងទូរស័ព្ទក្នុងកំឡុងពេលព្រឹក។ ធ្លាប់ដឹងទេថារបៀបដែលយើងចំណាយពេលពេញមួយថ្ងៃរីករាយ ឬ អត់ គឺអាស្រ័យលើថាតើយើងចំណាយពេលវេលាកំឡុងពេលព្រឹកបែបណា? កុំចំណាយពេលចង់ដឹងអំពីជីវិតរស់នៅរបស់អ្នកដទៃតាមរយៈការអានខមមិន និងទស្សនៈរបស់គេ ដោយជំនួសមកវិញនូវការចាប់អារម្មណ៍ខ្វល់ពីខ្លួនឯង និងគ្រួសារ! ការចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់ ឬចម្អិនម្ហូបឆ្ងាញ់ៗ និងអាហារសុខភាពល្អ គឺជារឿងដ៏ប្រសើរបំផុតដែលអ្នកគួរធ្វើ។

៤. ដុសសម្អាតធ្មេញភ្លាមៗក្រោយទទួលទានអាហារ

បន្ទាប់ពីទទួលទានអាហាររួច កាចាធ្មេញនឹងប្រែជាទន់ខ្សោយងាយទទួលរងផលប៉ះពាល់ណាស់ ជាពិសេសប្រសិនបើអ្នកទទួលទានផ្លែឈើមានរសជាតិជូត ឬភេសជ្ជៈកំប៉ុង។ អ្វីដែលអ្នកគួរធ្វើនោះ គឺខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតា និងកម្ចាត់កំទេចកំទីអាហារជាប់ធ្មេញដោយប្រសើរខ្សែរ៉ូតសម្អាតធ្មេញ។ រយៈពេលដ៏ល្អបំផុតដើម្បីដុសសម្អាតធ្មេញ គឺ ៣០ នាទី ក្រោយពេលទទួលទានអាហារគ្រប់ប្រភេទ។

៥. ទទួលទានកាហ្វេខ្មៅ

ការទទួលទានកាហ្វេខ្មៅភ្លាមៗក្រោយពេលក្រោកពីដំណេកនឹងធ្វើឱ្យកម្រិតនៃអ័រម៉ូនស្ត្រេស cortisol កើនឡើងដែលនាំឱ្យមានការថប់បារម្ភ។ ហើយប្រសិនបើអ្នកទទួលទានកាហ្វេនៅពេលអ្នកឃ្លាន អ្នកអាចនឹងជួបប្រទះជំងឺរលាកក្រពះ។ ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេ គឺ ៣ ឬ ៤ ម៉ោងក្រោយពេលភ្ញាក់ពីដំណេក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចទ្រាំអត់កាហ្វេនៅពេលព្រឹកមិនបានទេនោះ ចូរបន្ថែមទឹកដោះគោ ឬគ្រីមបន្តិចចូល ជៀសវាងការទទួលកាហ្វេខ្មៅសុទ្ធ។

៦. រៀបចំកន្លែងគេងភ្លាមៗ

នៅពេលអ្នករៀបចំកន្លែងគេងភ្លាម ក្រោយពេលក្រោកពីដំណេក គឺអាចបង្កើតបរិយាកាសល្អបំផុតមួយសម្រាប់ធូលីដី រួមទាំងមេរោគលូតលាស់ ក៏ព្រោះជាតិសំណើមដែលរាងកាយបានបន្សល់ទុកជាប់កម្រាលពូកកំឡុងពេលយប់គ្មានឱកាសនឹងហួតអស់។ អ្នកវិទ្យាសាស្ត្រជាច្រើនណែនាំឱ្យអ្នកយកភួយចេញពីកម្រាលពូកតែម្ដង ដើម្បីអាចឱ្យកម្រាលពូកឆាប់ស្ងួត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង