យោងតាមការផ្សាយពីប្រភពបរទេស ការយល់ដឹងពីនាឡិកាជីវសាស្ត្រនៃរាងកាយ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនគុណភាពនៃជីវិតផ្លូវភេទឱ្យកាន់តែមានន័យ និងពោរពេញដោយក្ដីសុខ។ អ្នកជំនាញផ្នែកសុខភាពអ័រម៉ូនបានរកឃើញថា តម្រូវការ និងការឆ្លើយតបរបស់រាងកាយប្រែប្រួលទៅតាមវ័យ ដែលទាមទារឱ្យយើងជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវបំផុត។
សម្រាប់យុវវ័យក្នុងចន្លោះ វ័យ ២០ ដល់ ៣០ ឆ្នាំ ពេលវេលាដែលល្អបំផុតគឺនៅពេលព្រឹកព្រលឹម ព្រោះជាវ័យដែលអ័រម៉ូនភេទស្ថិតក្នុងកម្រិតខ្ពស់បំផុត និងមានថាមពលខ្លាំងក្លា ដែលធ្វើឱ្យរាងកាយឆ្លើយតបនឹងអារម្មណ៍បានយ៉ាងរហ័ស និងខ្លាំងក្លាបំផុតសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី។
ផ្ទុយទៅវិញ នៅពេលឈានចូលដល់ វ័យ ៣០ ដល់ ៤០ ឆ្នាំ ដែលជាវ័យមមាញឹកនឹងអាជីព និងការចិញ្ចឹមកូន ពេលវេលាមាសមិនមែនកំណត់ដោយម៉ោងជាក់លាក់នោះទេ ប៉ុន្តែគឺជា “គ្រប់ពេលដែលអ្នកទាំងពីរមានឱកាស និងមានអារម្មណ៍ផាសុកភាពជាមួយគ្នា” ដើម្បីពង្រឹងចំណងស្នេហ៍ និងការទុកចិត្ត។ លុះឈានដល់ វ័យ ៤០ ដល់ ៥០ ឆ្នាំ ការរួមភេទនៅម៉ោងសម្រាកថ្ងៃត្រង់ ឬព្រឹកព្រលឹម គឺជាជម្រើសដ៏វិសេសវិសាល ព្រោះវាជាពេលវេលាដែលកូនៗចាប់ផ្ដើមធំដឹងក្ដី និងផ្ដល់ឱកាសឱ្យគូស្វាមីភរិយាមានភាពឯកជនច្រើនដោយគ្មានសម្ពាធពីខាងក្រៅ។
សម្រាប់ វ័យ ៥០ ដល់ ៦០ ឆ្នាំ ការជ្រើសរើសពេលព្រឹកបន្ទាប់ពីការសម្រាកពេញមួយយប់ គឺជាពេលដែលរាងកាយមានកម្លាំងកំហែងបំផុត ទោះបីជាអ័រម៉ូនចាប់ផ្ដើមមានការប្រែប្រួលខ្លះក៏ដោយ។ ចំណែកឯ វ័យ ៦០ ឆ្នាំឡើងទៅ ភាពស្និទ្ធស្នាលនៅពេលរសៀល ឬពេលល្ងាច បែរជាផ្ដល់នូវក្ដីសុខជ្រាលជ្រៅបំផុត ព្រោះវាអនុញ្ញាតឱ្យគូស្វាមីភរិយារីករាយនឹងភាពផ្អែមល្ហែមបែបយឺតៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការប្រញាប់ប្រញាល់ឡើយ។ ការសម្របតាមតម្រូវការធម្មជាតិរបស់រាងកាយតាមវ័យបែបនេះ មិនត្រឹមតែផ្ដល់នូវភាពរីករាយទ្វេដងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាសុខភាពផ្លូវចិត្ត និងទំនាក់ទំនងឱ្យកាន់តែរឹងមាំយូរអង្វែង៕