ប្រសិនជាអ្នកកើតមានរោគសញ្ញា២ប្រភេទខាងក្រោមនេះ មានន័យថា អ្នកប្រហែលជាកំពុងតែអាចប្រឈមមុខនឹងជំងឺមហារីកស្បូនហើយ។ តើមានអ្វីខ្លះទៅ?

1. រដូវពិតជាសំខាន់ណាស់ចំពោះនារីគ្រប់រូប ហើយការមករដូវនេះ ក៏អាចបង្ហាញប្រាប់មនុស្សស្រីពីអាការៈស្បូនរបស់គេផងដែរ។ នៅពេលដែលរដូវអ្នកមកមិនទៀង ដោយជួនកាលមិនមកក្នុងរយៈពេលវែង ហើយនៅពេលដែលមករដូវ បែរជាមានដុំឈាមខ្មៅមកជាមួយទៅវិញ។ បើអ្នកកើតមានអាការៈទាំងនេះ អ្នកគួរតែសង្កេត ហើយទៅពិនិត្យឲ្យបានច្បាស់ ទើបអ្នកអាចការពារ និងព្យាបាលបានទាន់ពេលវេលា។

2. អាការៈទី២គឺនៅពេលធម្មតា អ្នកនឹងមានអារម្មណ៍ថាស្បូនអ្នកឈឺខ្លាំង ដោយមិនពិបាកទ្រាំខ្លាំងណាស់។ ប៉ុន្តែមាននារីមួយចំនួនមិនដឹងច្បាស់ពីកន្លែងដែលស្បូន អាចនឹងយល់ច្រលំថា គឺជាការឈឺពោះធម្មតា។ ដូចនេះ បើអ្នកមិនច្បាស់ ហើយអ្នកបែរជាតែងតែឈឺពោះខ្លាំង ដោយមិនដឹងមូលហេតុ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យឲ្យបានច្បាស់ ទើបមិននាំគ្រោះថ្នាក់ដល់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង