យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសផ្លែឈើឱ្យបានត្រឹមត្រូវក្នុងរបបអាហារប្រចាំថ្ងៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ។ ផ្លែឈើតំបន់ក្ដៅទាំង ៤ ប្រភេទនេះ មិនត្រឹមតែមានកាឡូរីទាប និងសម្បូរជាតិសរសៃដែលជួយឱ្យឆ្អែតបានយូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកអង់ស៊ីមពិសេសៗដែលជួយជំរុញការដុតបំផ្លាញកាឡូរីយ៉ាងមានប្រសិទ្ធភាពផងដែរ។
ជាដំបូង ផ្លែឪឡឹក គឺជាជម្រើសដ៏ល្អបំផុតព្រោះវាមានជាតិទឹកខ្ពស់ និងវីតាមីន A, C ដែលជួយឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ និងកាត់បន្ថយចំណង់អាហារ។ បន្ទាប់មកគឺ ផ្លែឈើអម្បូរក្រូច (ក្រូចពោធិ៍សាត់ ក្រូចថ្លុង) ដែលសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ ជួយពន្លឿនប្រព័ន្ធមេតាប៉ូលីស និងដុតបំផ្លាញខ្លាញ់លើសបានយ៉ាងរហ័ស។
ក្រៅពីនេះ ផ្លែល្ហុង ក៏ជាជំនួយការមិនអាចខ្វះបាន ដោយវាមានផ្ទុកអង់ស៊ីមដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងពង្រឹងការដុតបំផ្លាញថាមពល។ ចំណែកឯ ផ្លែម្នាស់ វិញ មានផ្ទុកអង់ស៊ីមដែលជួយកាត់បន្ថយការហើមពោះ និងសម្រួលដល់ការរំលាយអាហារក្នុងក្រពះ។ ការញ៉ាំផ្លែឈើទាំងនេះជាប្រចាំ មិនត្រឹមតែជួយឱ្យអ្នកមានរាងស្លីម និងក្បាលពោះរាបស្មើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែមាំមួនទៀតផង៕