យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសនៅពេលសប្តាហ៍ប្រឡងមកដល់ ការខំប្រឹងរៀនយប់ជ្រៅអាចធ្វើឱ្យខួរក្បាលអ្នកអស់កម្លាំង និងស្រវាំង ដែលជាហេតុធ្វើឱ្យការចងចាំចុះខ្សោយ។
ដើម្បីកំណត់ខួរក្បាលឱ្យមានថាមពលឡើងវិញ អ្នកគួរចាប់ផ្តើមផ្លាស់ប្តូររបៀបរៀនដោយប្រើរូបមន្ត ២៥+៥ ពោលគឺអានសៀវភៅឱ្យខ្លាំង ២៥ នាទី ហើយទុកពេល ៥ នាទីដើម្បីសម្រាកភ្នែក និងលាតសន្ធឹងរាងកាយ ព្រោះការបង្ខំអង្គុយសម្លឹងសៀវភៅរាប់ម៉ោងមានតែធ្វើឱ្យខួរក្បាលរឹងស្ទះប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ របបអាហារក៏សំខាន់ដែរ ជំនួសឱ្យការញ៉ាំភេសជ្ជៈផ្អែមៗដែលធ្វើឱ្យងងុយគេង អ្នកគួរងាកមកញ៉ាំសូកូឡាខ្មៅ ឬអាល់ម៉ុន ដែលសម្បូរទៅដោយជាតិអូមេហ្គា ៣ ដើម្បីជួយឱ្យប្រព័ន្ធសរសៃប្រសាទដើរបានស្រួល និងចងចាំបានល្អ។
ប្រសិនបើអ្នកមានអារម្មណ៍ថាខួរក្បាលគាំងមិនអាចស្រូបយកអ្វីបានទៀត ចូរជ្រើសរើសការគេងមួយភាំងចន្លោះពី ១៥ ទៅ ២០ នាទី ដើម្បីជម្រះជាតិពុលក្នុងខួរក្បាល និងរៀបចំទិន្នន័យមេរៀនឱ្យមានរបៀបរៀបរយឡើងវិញ ដែលវានឹងធ្វើឱ្យអ្នកភ្ញាក់មកវិញដោយស្មារតីស្រស់ស្រាយបំផុត។ បន្ថែមពីនេះ ការប្រើក្លិនក្រអូបដូចជាក្លិនរ៉ូស្មែរី ឬជីរអង្កាម នឹងជួយសម្រួលអារម្មណ៍ឱ្យស្ងប់ និងបង្កើនការផ្ចង់អារម្មណ៍បានកាន់តែខ្ពស់។ ចុងក្រោយ ប្រសិនបើអ្នកមានអារម្មណ៍បារម្ភច្រើន ចូរចំណាយពេល ៥ នាទីសរសេររឿងទាំងនោះទុកលើក្រដាស ដើម្បីទម្លាក់បន្ទុកចេញពីខួរក្បាល និងបង្កើតលំហទំនេរសម្រាប់ទន្ទេញមេរៀនថ្មីៗបានកាន់តែប្រសើរ។
ការថែរក្សាសុខភាពផ្លូវចិត្ត និងរាងកាយឱ្យបានល្អបែបនេះ នឹងជួយឱ្យអ្នកឆ្លងកាត់ការប្រឡងដោយស្នាមញញឹម និងជោគជ័យ៕