ផ្លែខ្នុរមានសមាសធាតុច្រើនណាស់ ហើយក៏អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អដែរ។ វាមានកម្រិតជាតិស្ករ Glycemic Index (GI) (ជាខ្នាតវាស់មួយប្រភេទដែលអាចដឹងអំពីជាតិស្ករក្នុងឈាមឡើងខ្ពស់ប៉ុណ្ណាក្រោយពីញ៉ាំអាហាររួច) ទាប។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ផ្តល់ជាជាតិសរសៃ និងជួយបន្ថយការរំលាយអាហារ និងបង្កការឡើងខ្ពស់ខ្លាំងរបស់ជាតិស្ករក្នុងឈាមទៀត។
របបអាហារដែលមាន GI ទាប ត្រូវបានគេបង្ហាញថា ជួយជំរុញដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ក្រៅពីនេះ ផ្លែខ្នុរក៏ផ្តល់ជាប្រូតេអ៊ីនមួយចំនួនដែលជួយបង្ការការឡើងខ្ពស់លឿននៃជាតិស្ករក្នុងឈាមដែរ។ ការសិក្សាមួយបានបង្ហាញថា មនុស្សធំដែលញ៉ាំសារធាតុចម្រាញ់ចេញពីផ្លែខ្នុរ បានធ្វើឲ្យជាតិស្ករក្នុងឈាមថយចុះគួរតែកត់សម្គាល់។ ចំណែកឯការសិក្សាមួយទៅលើកណ្តុរមានជំងឺទឹកនោមផ្អែមវិញបានរកឃើញថា សារធាតុចម្រាញ់ចេញពីស្លឹកផ្លែខ្នុរជួយបន្ថយការឡើងជាតិស្ករក្នុងឈាម និងផ្តល់ជាការគ្រប់គ្រងជាតិស្ករក្នុងឈាមបានយូរ។ ឥទ្ធិពលទាំងនេះបានមកពីសារធាតុ Flavonoid Antioxidants របស់ផ្លែខ្នុង ដែលគេដឹងថា វាមានសមត្ថភាពជំរុញដល់តុល្យភាពជាតិស្ករក្នុងឈាម។
ផ្លែខ្នុរមានអង់ទីអុកស៊ីដង់ខ្លាំងៗច្រើន ដែលផ្តល់ជាប្រយោជន៍ដល់សុខភាពច្រើនរួមទាំងបន្ថយការប្រឈជំងឺច្រើនប្រភេទ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អង់ទីអុកស៊ីដង់ជួយការពារកោសិកាពីសម្ពាធអុកស៊ីតកម្ម និងការរលាក ដែលច្រើនតែកើតចេញពីការខូចខាតដោយសារម៉ូលេគុលរ៉ាឌីកាលសេរី។ ខាងក្រោមនេះគឺជាអង់ទីអុកស៊ីដង់ដែលមានច្រើនក្នុងផ្លែខ្នុរ៖
- វីតាមីន C៖ ផ្លែខ្នុងមានវីតាមីន C ខ្ពស់ដែលអាចជួយបង្ការការរលាកដែលអាចនាំឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង និងមហារីកបាន
- Carotenoids៖ វាត្រូវបានគេរកឃើញថា ជួយបន្ថយការរលាក និងការប្រឈមនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង
- Flavanones៖ សារធាតុ Flavanones ផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ដែលជួយបន្ថយជាតិស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ុល ដែលជាកត្តាដ៏សំខាន់ក្នុងការបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបេះដូង៕