ខួរក្បាលមនុស្សយើងគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយ។ វាជួយថែរក្សាបេះដូងឲ្យលោតជាប់ សួតអាចដកដង្ហើមបាន និងសរីរាង្គទាំងអស់ក្នុងរាងកាយធ្វើការបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយទើបការថែរក្សាសុខភាពខួរក្បាលឲ្យនៅល្អបំផុតគឺជារឿងដែលត្រូវធ្វើ ហើយដើម្បីអាចធ្វើបាន គួរតែមានរបបអាហារប្រកបដោយសុខភាពដែរ។
អាហារមួយចំនួនមានឥទ្ធិពលអវិជ្ជមានចំពោះខួរក្បាល ប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងបង្កើនការប្រឈមភាពភ្លេចភ្លាំង។ សំណាងដែរ អ្នកអាចបន្ថយការប្រឈមនឹងបញ្ហាខាងលើនេះបានតាមរយៈការកាត់បន្ថយអាហារខាងក្រោមនេះពីរបបអាហារ៖
ភេសជ្ជៈមានជាតិផ្អែមខ្ពស់
ភេសជ្ជៈមានជាតិផ្អែមច្រើនប្រហែលជាបង្កើនភាពភ្លេចភ្លាំងដែរ។ សេរ៉ូពោតមានជាតិហ្វ្រាកតូសខ្ពស់ (High-fructose Corn Syrup, HFCS) ប្រហែលជាមានគ្រោះថ្នាក់ខ្លាំង ដែលធ្វើឲ្យខួរក្បាលមានការរលាក និងប៉ះពាល់ដល់ការចងចាំព្រមទាំងការរៀនសូត្រ។
អាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់
ការញ៉ាំអាហារកៃឆ្នៃកាបូអ៊ីដ្រាតខ្ពស់ ដែលមានអត្រាជាតិផ្អែមខ្ពស់ទៀត អាចប៉ះពាល់ដល់ការចងចាម និងភាពឆ្លាតវៃ ព្រមទាំងបង្កើនការប្រឈមនឹងការភ្លេចភ្លាំងច្រើន។
ខ្លាញ់ប្រភេទ Trans Fats
ខ្លាញ់ប្រភេទនេះប្រហែលជាមានជាប់ទាក់ទងនឹងការចងចាំចុះខ្សោយ ហើយប្រឈមនឹងភាពភ្លេចភ្លាំងពេលចាស់ជរាទៀត។ ការកាត់បន្ថយខ្លាញ់ Trans Fats ទាំងស្រុង និងបង្កើនការញ៉ាំខ្លាញ់ប្រភេទ Unsaturated Fats ជំនួសវិញ អាចជាវិធីសាស្រ្តដ៏ល្អ។
អាហារកៃឆ្នៃ
អាហារកៃឆ្នៃច្រើនតែនាំឲ្យមានការកកកុញខ្លាញ់ច្រើននៅជុំវិញសរីរាង្គក្នុងពោះ និងនាំឲ្យថយចុះជាលិកាខួរក្បាលផង។ យ៉ាងណាមិញ របបអាហារបែបលោកខាងលិចប្រហែលជាបង្កើនការរលាកខួរកក្បាល និងប៉ះពាល់ដល់ការចងចាំ រៀនសូត្រ និងក្រញ៉ាញ់ខួរក្បាលបាន
គ្រឿងស្រវឹង
ខណៈពេលដែលការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចមានឥទ្ធិពលវិជ្ជមានខ្លះ តែបើញ៉ាំច្រើន អាចនាំឲ្យខ្សោយការចងចាំ អាកប្បកិរិយាប្រែប្រួល និងរំខានការគេងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រឈមនេះកើតឡើងជាពិសេសលើយុវវ័យ និងស្រ្តីមានផ្ទៃពោះតែម្តង។
ត្រីមានជាតិបារ៉តខ្ពស់
ជាតិប៉ារតគឺជាសារធាតុបំពុលដល់សរសៃប្រសាទ ដែលអាចបង្កគ្រោះថ្នាក់ជាពិសេសដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ និងក្មេងតូចៗ។ ប្រភពដំបូងរបបអាហារដែលមានជាតិបារ៉តខ្ពស់ គឺត្រីឆ្លាម និងត្រីដាវតែម្តង៕