យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ថ្វីត្បិតតែការរួមភេទគឺជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែការស្ទង់មតិថ្មីៗពីស្ថាប័នស្រាវជ្រាវជីវិតរស់នៅ NapLab និង Seduce AI បានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលថា ក្បាច់ដែលល្បីល្បាញក្នុងខ្សែភាពយន្តមួយចំនួន បែរជាត្រូវបានដៃគូភាគច្រើនបោះឆ្នោតថាជា “ក្បាច់អាក្រក់បំផុត” ក្នុងជីវិតពិតទៅវិញ។
ក្នុងនោះ ក្បាច់ “69” ដែលមនុស្សជាច្រើនយល់ថាផ្ដល់ក្ដីសុខឱ្យគ្នាទៅវិញទៅមកក្នុងពេលតែមួយ បានក្លាយជាក្បាច់ដែលមិនពេញចិត្តបំផុត ដោយទទួលបានការគាំទ្រត្រឹមតែ ៣.៨៩% ប៉ុណ្ណោះ។ មូលហេតុចម្បងដែលធ្វើឱ្យក្បាច់ “69” ធ្លាក់លេខ គឺដោយសារវាបង្កការរំខានដល់អារម្មណ៍។ ទាំងបុរស និងស្ត្រីបានលើកឡើងថា ការដែលត្រូវព្យាយាមផ្ដល់ភាពរីករាយដល់ដៃគូផង និងព្យាយាមផ្ដោតលើអារម្មណ៍ស្រួលផ្ទាល់ខ្លួនផងក្នុងពេលតែមួយ ធ្វើឱ្យពួកគេបែងចែកអារម្មណ៍មិនត្រូវ និងពិបាកឈានដល់ចំណុចកំពូល។ ស្ថានភាពនេះត្រូវបានប្រៀបធៀបទៅនឹងការដែលមនុស្សពីរនាក់ព្យាយាមម៉ាស្សាឱ្យគ្នាទៅវិញទៅមកក្នុងពេលតែមួយ ដែលធ្វើឱ្យគ្មាននរណាម្នាក់អាចសម្រាកបានពេញលេញឡើយ។
ក្រៅពីក្បាច់ខាងលើ ក្បាច់ “ជិះសេះលែងដៃ” (ស្ត្រីអង្គុយពីលើបែរខ្នង) ក៏ត្រូវបានបុរសជាច្រើនមិនសូវពេញចិត្តដែរ ព្រោះវាបង្កើតអារម្មណ៍នៃការផ្ដាច់ទំនាក់ទំនងពីដៃគូ និងធ្វើឱ្យមានអារម្មណ៍ឯកោ។
សរុបមក លទ្ធផលស្ទង់មតិបានបង្ហាញថា ក្បាច់ដែលល្អបំផុតមិនមែនជាក្បាច់ដែលប្លែក ឬពិបាកអនុវត្តនោះទេ ប៉ុន្តែគឺជាក្បាច់ណាដែលអនុញ្ញាតឱ្យដៃគូទាំងពីរអាចសម្លឹងមើលភ្នែកគ្នា ទំនាក់ទំនងគ្នាបានល្អ និងអាចផ្ដោតលើអារម្មណ៍គ្នាទៅវិញទៅមកបានយ៉ាងពេញលេញ ដូចជាក្បាច់ “ឆ្កែ និង ម៉ែចែកឱ្យ” ជាដើម៕