មនុស្សភាគច្រើនតែងតែចង់បានសក់ដែលមានសុខភាពល្អ និងរឹងមាំ ជាពិសេសនៅពេលអាយុកាន់តែច្រើនតែម្តង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សក់របស់មនុស្សយើងតែងតែដុះប្រហែល ១.២៥សង់ទីម៉ែត្រក្នុងមួយខែ និង ១៥សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ការលូតលាស់របស់សក់នេះក៏អាស្រ័យទៅតាមកត្តាជាច្រើនដែរដូចជា អាយុ និងហ្សែន ព្រមទាំងរបបអាហារផងដែរ។ តាមពិតទៅ ការញ៉ាំអាហារកង្វះជីវជាតិអាចនាំឲ្យជ្រុះសក់កាន់តែច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ម៉្យាងវិញទៀត ការញ៉ាំអាហារមានតុល្យភាពជាមួយនឹងជីវជាតិដែលត្រឹមត្រូវអាចជួយជំរុញដល់ការលូតលាស់របស់សក់បាន ជាពិសេសបើសិនជាអ្នកកំពុងតែជួបបញ្ហាជ្រុះសក់ដោយសារតែកង្វះជីវជាតិតែម្តង។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីអាហារល្អបំផុត ១៤ប្រភេទដែលអាចជួយជំរុញដល់ការលូតលាស់សក់បាន៖
- ស៊ុត៖ វាគឺជាប្រភពនៃប្រូតេអ៊ីន និងសារធាតុ Biotin ដ៏អស្ចារ្យមួយ ហើយក៏សំខាន់សម្រាប់ការលូតលាស់សក់ប្រកបដោយសុខភាពល្អដែឬ។ ការកង្វះសារធាតុទាំងនេះ ត្រូវបានគេរកឃើញថា ជាប់ទាក់ទងនឹងការជ្រុះសក់។
- ផ្លែបឺរី៖ ផ្លែឈើប្រភេទនេះផ្ទុកទៅដោយសារធាតុជាច្រើនដូចជា អង់ទីអុកស៊ីដង់ និងវីតាមីនជាច្រើនដែលជំរុញដល់ការលូតលាស់សក់។ ឧទាហរណ៍ ផ្លែស្រ្តបឺរីសម្បូរវីតាមីន C ដែលជួយដល់ការផលិតកូឡាជែន និងការបឺតស្រូបជាតិដែក ដែលជាកត្តាជួយដល់ការលូតលាស់សក់ទាំងអស់។
- ស្ពៃស្ពីណាច៖ បន្លែមួយនេះផ្ទុកទៅដោយ Folate, ជាតិដែក និងវីតាមីន A និងC ដែលអាចជួយដល់ការសក់ដុះបាន។ ការកង្វះជីវជាតិមួយនេះអាចនាំឲ្យជ្រុះសក់ដែរ។
- ត្រីសម្បូរខ្លាញ់៖ ត្រីសាលម៉ុង សាឌីន និង Mackerel សុទ្ធតែជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គាបី ដែលត្រូវបានគេរកឃើញថា ជួយពង្រឹងដល់ភាពរឹងមាំ និងលូតលាស់របស់សក់។ យ៉ាងណាមិញ វាមានការសិក្សាតិចតួចប៉ុណ្ណោះចំពោះរឿងនេះ ដូច្នេះវាគួរតែមានការសិក្សាកាន់តែច្រើនថែមទៀត។
- ដំឡូងជ្វា៖ ដំឡូងជ្វាផ្ទុកទៅដោយវីតាមីន A ដែលអាចជួយដល់ការផលិតសារធាតុ សេបូមបាន។ លើសពីនេះទៅទៀត វាមានកត្តាផ្សេងៗជាច្រើនទៀតដែលអាចពន្លឿនដល់អត្រានៃការលូតលាស់សក់ដែរ។
- ផ្លែបឺ៖ ផ្លែឈើមួយនេះសម្បូរវីតាមីន E ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទជួយដល់ការលូតលាស់សក់ដែរ។ ក្រៅពីនេះ វាជាប្រភពនៃអាស៊ីតខ្លាញ់សំខាន់ៗដ៏អស្ចារ្យ ហើយក៏សំខាន់សម្រាប់ជំរុញដល់ការដុះសក់ថែមទៀត។
- សណ្តែកដី៖ អាហារសម្រន់មួយនេះផ្ទុកទៅដោយជីវជាតិជាច្រើនដូចជា វីតាមីន E វីតាមីន B ជាតិស័ង្គសី និងអាស៊ីតខ្លាញ់សំខាន់ៗ ដែលអាចជំរុញដល់ការលូតលាស់សក់ និងជាប់ទាក់ទងនឹងអត្ថប្រយោជន៍ចំពោះសុខភាពផ្សេងៗទៀត។
- គ្រាប់ធញ្ញជាតិ៖ វាមិនខុសគ្នានឹងសណ្តែកដីឡើយ គ្រាប់ធញ្ញជាតិសម្បូរទៅដោយវីតាមីន E និងជីវជាតិផ្សេងៗទៀតដែលជួយដល់ការដុះសក់។ គ្រាប់ធញ្ញជាតិខ្លាញ់ផ្ទុកទៅដោយអូមេហ្គាបី ដែលល្អដល់ការលូតលាស់សក់។
- ម្ទេសប្លោក៖ បន្លែមួយនេះសម្បូរទៅដោយវីតាមីន A និង C ដែលសុទ្ធសឹងតែជាជីវាតិជួយជំរុញដល់សុខភាពសក់ និងជួយដល់ការលូតលាស់សក់ថែមទៀត។
- អយស្ទើ៖ អាហារសមុទ្រមួយនេះគឺជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្គសី។ ជាតិរ៉ែមួយនេះនឹងជួយទ្រទ្រង់ដល់ការលូតលាស់សក់ ព្រមទាំងជួសជុលនូវអ្វីដែលខូចខាតក្នុងវដ្តលូតលាស់សក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្គា៖ បង្គាគឺជាប្រភពដ៏ងស្ចារ្យមួយនៃប្រូតេអ៊ីន វីតាមីន B ជាតិដែក ស័ង្គសី និងវីតាមីន D ដែលជួយដល់ការលូតលាស់សក់បានទាំងអស់។ វាក៏មានអាស៊ីតខ្លាញ់អូមេហ្គាបីតិចតួចដែរ។
- សណ្តែក៖ បន្លែមួយនេះជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន ស័ង្គសី ជាតិដែក និងវីតាមីន D ដែលល្អសម្រាប់ការលូតលាស់សក់។
- សណ្តែកសៀង៖ សណ្តែកដៀងគឺជាប្រភពដ៏ល្អបំផុតនៃ Spermidine ដែលជាសារធាតុជួយជំរុញដល់ការលូតលាស់សក់បានយូរ
- សាច់៖ សាច់គឺជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីន ដែលសំខាន់សម្រាប់ការលូតលាស់សក់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ សាច់ក្រហមសម្បូរទៅដោយជាតិដែល ហើយក៏ជួយដល់ការលូតលាស់សក់បានដែរ៕