ការឈឺក្បាលបែបប្រកាំងអាចជាការឈឺចាប់ខ្លាំងមួយ ដែលធ្វើឲ្យអ្នកមិនអាចប្រកបការងារប្រចាំថ្ងៃបាន។ អ្នកដែលមានបញ្ហាឈឺក្បាលបែបនេះទំនងជាជាមនុស្សស្រីភាគច្រើន មានប្រវត្តគ្រួសារធ្លាប់មានបញ្ហានេះដែរ ឬមានជំងឺផ្សេងៗទៀតដូចជា បាក់ទឹកចិត្ត ថប់អារម្មណ៍ ជំងឺផ្លូវចិត្តម្តងសប្បាយម្តងកើតទុក្ខ មានបញ្ហាក្នុងការគេង ឬឆ្គួតជ្រូក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់ដែលធ្វើឲ្យមនុស្សយើងងាយនឹងឈឺក្បាលបែបប្រកាំង៖
- ស្រ្តេស
- ថប់អារម្មណ៍
- បម្រែបម្រួលអ័រម៉ូនក្នុងខ្លួនមនុស្សស្រី
- ពន្លឺចាំងខ្លាំង
- សម្លេងរញ៉េរញ៉ៃខ្លាំង
- ក្លិនឈួល
- ទម្លាប់គេងមិនទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ធ្វើសកម្មភាពរាងកាយច្រើនពេក
- ជក់បារី៕