ក្មេងដែលមានការពិបាកជាមួយនឹងអក្សរសរសេរដៃ ប្រហែលជាប្រឈមនឹងបញ្ហានៃការលូតលាស់ហើយ ដែលវាអាចរំខានដល់សមត្ថភាពរបស់កូនក្នុងការរៀនសូត្របាន។ ការព្យាបាលបែប Occupational អាចជួយវាយតម្លៃទៅលើមូលហេតុនៃការប្រើដៃសរសេរអក្សររបស់កូនបានដូចជា កម្លាំងសាច់ដុំ ភាពពិបាកផ្សេងៗ និងការផ្សំចូលគ្នានៃការគ្រប់គ្រងសាច់ដុំបញ្ជាដៃឲ្យសរសេរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការព្យាបាលបែប Occupational អាចជួយកូនយល់ដឹងអំពីការប្រើដៃសរសេរអក្សរបានដូចជា៖
- វាយតម្លៃទៅលើជំហររបស់កូន និងការប្រើប្រាស់ដៃ ប្រអប់ដៃ ក្បាល និងភ្នែក
- វិភាគទៅលើជំនាញប្រើភ្នែក និងការយល់ដឹងថា អាចមានឥទ្ធិពលទៅលើសមត្ថភាពរបស់កូនក្នុងការបង្កើតជារូបរាង និងអក្សរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ណែនាំឲ្យធ្វើសកម្មភាពរាងកាយដែលជំរុញដល់ការលូតលាស់ជំនាញប្រើដៃសរសេរអក្សរឲ្យកាន់តែល្អថែមទៀត៕