ក្នុងយុគ្គសម័យដែលមានភាពរីកចម្រើនខាងបច្ចេកវិទ្យាវេជ្ជសាស្រ្តកំពូលៗ ជំងឺមហារីកលែងក្លាយទៅជាជំងឺដែលអាចសម្លាប់មនុស្សបានយ៉ាងអូតូម៉ាទិចទៀតហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សព្វថ្ងៃនេះ អ្នកដែលត្រូវបានគេរកឃើញថាមានជំងឺមហារីកច្រើនប្រភេទក៏មានឱកាសល្អមួយក្នុងការរស់នៅជាមួយជំងឺនេះរយៈពេលច្រើនឆ្នាំដែរ។
ប្រភេទជំងឺមហារីកក្រពេញអូវ៉ែមួយចំនួន មហារីកកូនកណ្តុរ និងមហារីកគ្រាប់ឈាមស គួរតែត្រូវបានព្យាបាលជាជំងឺរ៉ាំរ៉ៃ ដែលស្រដៀងគ្នានឹងរបៀបដែលគេព្យាបាលជំងឺបេះដូង ឬទឹកនោមផ្អែមដែរ។
យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីមធ្យោបាយល្អៗខ្លះដែលអ្នកអាចប្រើដើម្បីថែរក្សាសុខភាពនៅពេលរស់នៅជាមួយជំងឺមហារីក៖
- ចូរស្វែងយល់អំពីជំងឺមហារីករបស់អ្នកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន និងរបៀបដែលអ្នកអាចពង្រឹងដល់សុខភាពបាន។
- ចូរទទួលស្គាល់ថា អ្នកមិនមានការគ្រប់គ្រងជំងឺរបស់អ្នកបានពេញលេញឡើយ
- ចូរប្រឈមនឹងភាពភ័យខ្លាច ប៉ុន្តែមិនត្រូវចុះចាញ់នឹងរស់នៅជាមួយវាឡើយ
- ចូរបញ្ជាក់អារម្មណ៍របស់អ្នកចំពោះមនុស្សដែលអ្នកស្រឡាញ់ ឬអ្នកផ្តល់ប្រឹក្សា។ បើសិនជាអ្នកបើកចិត្តនិយាយវាឲ្យអស់ អ្នកប្រហែលជាមិនសូវមានអារម្មណ៍បារម្ភច្រើន ហើយក៏មានថាមពលច្រើនវិញផងដែរ
- ចូររីករាយនឹងអ្វីដែលមាននាពេលបច្ចុប្បន្នចៀសជាងចុះចាញ់នូវរឿងអនាគតដែលមិនទាន់នឹងកើតមាន ឬអតីតកាលដែលពិបាកៗ
- ចូរបង្កើតពេលវេលាដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើ
- ចូររស់នៅឲ្យមានភាពវិជ្ជមានច្រើន។ ចូរសម្គាល់នូវអ្វីដែលអ្នកដែលយល់ថាអស្ចារ្យ
- ចូររស់នៅឲ្យមានសុខភាពល្អតាមតែអាចធ្វើទៅបាន ជាមួយនឹងការញ៉ាំអាហារ និងហាត់ប្រាណគ្រប់គ្រាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែក៏ត្រូវការសម្រាកញឹកដែរ
- ចូរស្វែងរកមធ្យោបាយផ្សេងៗដើម្បីបន្ធូរអារម្មណ៍ដូចជា រីករាយនឹងពេលវេលានៅម្នាក់ឯង និងនៅជាមួយអ្នកដទៃ៕