វាគឺជាករណីដែលកម្រមួយដែលមនុស្សម្នាក់មានក្លិនខ្លួនអាក្រក់ហើយ ហើយក្លិនមាត់ស្អុយទៀត ព្រោះមានន័យថា វាអាចជាសញ្ញាមួយដែលបញ្ជាក់ថាមានអ្វីមួយខុសប្រក្រតីក្នុងខ្លួនហើយ។ ប៉ុន្តែករណីភាគច្រើន វាគឺជារឿងធម្មតាទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើគួរតែមានវិធានការណ៍អ្វីដើម្បីដោះស្រាយទៅ?
ក្លិនខ្លួនជាធម្មតាអាចគ្រប់គ្រងបានតាមរយៈការងូតទឹកទៀងទាត់ កោរោម ស្លៀកពាក់សម្លៀកបំពាក់ដែលសម្អាតបានល្អ និងប្រើផលិតផលបំបាត់ក្លិន។ ការស្ងួតមាត់អាចជំរុញឲ្យបាក់តេរីលូតលាស់បានយ៉ាងល្អ។ បាក់តេរីទាំងអស់នេះច្រើនតែធ្វើឲ្យមាត់បង្កើតជាសារធាតុ Sulfur ដែលបង្កជាក្លិនដូចស៊ុតស្អុយ។ ការសម្អាតធ្មេញជាទៀងទាត់ និងប្រើទឹកខ្ពុរមាត់អាចជួយបំបាត់ក្លិនមាត់អាក្រក់បាន។ ខាងក្រោមនេះគឺជាការណែនាំបន្ថែមទៀតអំពីវិធីបំបាត់ក្លិនខ្លួន និងក្លិនមាត់អាក្រក់៖
- ចូរសម្អាត និងថែរក្សាធ្មេញ និងមាត់ឲ្យបានល្អ តាមរយៈការទៅជួបពេទ្យធ្មេញដើម្បីពិនិត្យជាទៀងទាត់
- ថែរក្សាមាត់ឲ្យមានសំណើម និងរាងកាយឲ្យស្ងួតល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចៀសវាងការញ៉ាំខ្ទឹមបារាំង ខ្ទឹមស និងអាហារមានក្លិនខ្លាំងៗផ្សេងទៀត៕