ដើម្បីថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ និងបង្ការជំងឺផ្សេងៗដែលទាក់ទងនឹងសរីរាង្គដ៏សំខាន់មួយនេះ លោកអ្នកគួរអនុវត្តតាមគោលការណ៍សំខាន់ៗដូចខាងក្រោម ៖
១. បរិភោគទឹកឱ្យបានគ្រប់គ្រាន់
ទឹកជួយឱ្យតម្រងនោមអាចបញ្ចេញជាតិពុល សូដ្យូម និងអ៊ុយរ៉េ ចេញពីរាងកាយបានល្អ។
-គួរញ៉ាំទឹកចន្លោះពី ១.៥ ទៅ២ លីត្រ ក្នុងមួយថ្ងៃ (អាស្រ័យលើសកម្មភាព និងអាកាសធាតុ)។
២. កាត់បន្ថយរបបអាហារជាតិប្រៃ និងផ្អែម
–កាត់បន្ថយអំបិល៖ ជាតិសូដ្យូមច្រើនពេកបង្កើនសម្ពាធឈាម ដែលជាសត្រូវលេខ១ របស់តម្រងនោម។ មិនគួរញ៉ាំអំបិលលើសពី ៥ ក្រាម (ប្រហែល ១ ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃឡើយ។
–កាត់បន្ថយស្ករ៖ កម្រិតជាតិស្ករខ្ពស់បង្កឱ្យមានជំងឺទឹកនោមផ្អែម ដែលជាមូលហេតុចម្បងនាំឱ្យខូចតម្រងនោម។
៣. គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករ
-ប្រសិនបើអ្នកមានជំងឺលើសឈាម ឬទឹកនោមផ្អែម ត្រូវលេបថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ ព្រោះជំងឺទាំងពីរនេះអាចបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមយ៉ាងងាយបំផុត។
៤. ចៀសវាងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា
–ការប្រើថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំប្រភេទ NSAIDs (ដូចជា Ibuprofen, Naproxen) ប្រសិនបើប្រើក្នុងរយៈពេលវែង ឬប្រើច្រើនហួសកំណត់ អាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់តម្រងនោម។
៥. រក្សាទម្ងន់ និងហាត់ប្រាណឱ្យបានទៀងទាត់
-ការហាត់ប្រាណជួយកាត់បន្ថយសម្ពាធឈាម និងរក្សាទម្ងន់ឱ្យបានសមស្រប ដែលជួយកាត់បន្ថយបន្ទុកការងាររបស់តម្រងនោម។
៦. ឈប់ពិសាបារី និងកាត់បន្ថយគ្រឿងស្រវឹង
-បារីធ្វើឱ្យលំហូរឈាមទៅកាន់តម្រងនោមថយចុះ និងបង្កើនហានិភ័យនៃមហារីកតម្រងនោម។
៧. ពិនិត្យសុខភាពតម្រងនោមជាប្រចាំ
-ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពដូចជា លើសឈាម, ទឹកនោមផ្អែម, ធាត់លើសទម្ងន់ ឬមានសមាជិកគ្រួសារមានប្រវត្តិជំងឺតម្រងនោម គួរទៅពិនិត្យមុខងារតម្រងនោមជាប្រចាំតាមរយៈការធ្វើតេស្តឈាម និងទឹកនោម។