យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទំពាំងបារាំង គឺជាបន្លែដែលមានកាឡូរីទាបបំផុត តែសម្បូរជីវជាតិមហាសាល ជាពិសេសវីតាមីន K (រហូតដល់ ៦០% នៃតម្រូវការប្រចាំថ្ងៃ) និងហ្វូឡាត។
វាដើរតួជា “អ្នកសម្អាតពោះវៀន” យ៉ាងសកម្ម ដោយសារជាតិសរសៃ និងសារធាតុ Inulin ដែលជួយឱ្យបាក់តេរីល្អក្នុងពោះវៀនរីកលូតលាស់ បង្ការការទល់លាមករ៉ាំរ៉ៃ និងជួយបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។
ចំពោះ សុខភាពបេះដូង ទំពាំងបារាំងជួយគ្រប់គ្រងកូឡេស្តេរ៉ុល និងកាត់បន្ថយសម្ពាធឈាមឱ្យមានស្ថិរភាព។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ សមត្ថភាព បង្ការមហារីក តាមរយៈសារធាតុ Saponins ដែលជួយកាត់បន្ថយការរលាក និងទប់ស្កាត់ការប្រែប្រួលហ្សែនមិនធម្មតា។ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយជំរុញការផលិតគ្រាប់ឈាមស ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗពីខាងក្រៅ។
សម្រាប់អ្នកដែលចង់បានរាងស្លីមស្អាត ទំពាំងបារាំងមានផ្ទុកសារធាតុ Asparagine ដែលជួយ រំលាយជាតិខ្លាញ់ ក្នុងរាងកាយដោយផ្ទាល់។ ការបញ្ចូលបន្លែនេះទៅក្នុងរបបអាហារ មិនត្រឹមតែជួយឱ្យរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយទាំងមូលមានសុខភាពល្អ និងរឹងមាំជានិច្ច៕