យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បញ្ហាកង្វះភាពស្និទ្ធស្នាលក្នុងបន្ទប់គេង គឺជាដើមហេតុចម្បងមួយដែលនាំឱ្យមានការបែកបាក់គ្នាក្នុងជីវិតអាពាហ៍ពិពាហ៍សម័យថ្មី។
ជាទូទៅ បុរសអាចបាត់បង់ចំណង់ដោយសារ សម្ពាធការងារ និងការបារម្ភរឿងចំណូល ដែលធ្វើឱ្យពួកគេហត់នឿយរហូតភ្លេចគិតពីរឿងមនោសញ្ចេតនា។ ក្នុងករណីនេះ ភរិយាគួរដើរតួជាអ្នកយល់ចិត្ត និងផ្ដល់កម្លាំងចិត្តឱ្យបានច្រើនដើម្បីឱ្យស្វាមីមានអារម្មណ៍ធូរស្រាល។ ម្យ៉ាងវិញទៀត ការញៀនមើលរឿងអាសអាភាស ក៏ជាសត្រូវស្ញៀមស្ងាត់ដែលបំផ្លាញចំណាប់អារម្មណ៍លើការពិតផងដែរ ដែលទាមទារឱ្យភរិយាត្រូវចេះផ្លាស់ប្តូរការតែងខ្លួនឱ្យសិចស៊ីប្លែកភ្នែក ឬសាកល្បងក្បាច់ថ្មីៗដើម្បីបញ្ឆេះភ្លើងស្នេហ៍ឡើងវិញ។
ក្រៅពីកត្តាផ្លូវចិត្ត បញ្ហាសុខភាព និងវ័យ ក៏ជះឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសបុរសដែលមានអាយុលើសពី ៤០ ឆ្នាំ ឬមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម និងបេះដូង។ ការតាមដានសុខភាព និងការនាំស្វាមីទៅពិនិត្យឱ្យបានទៀងទាត់ គឺជាកិច្ចការដែលភរិយាមិនគួររំលង។ បន្ថែមពីនេះ ភាពស៊ាំញ៉ាំនៃជីវិតគូ ដែលរស់នៅជាមួយគ្នាដដែលៗយូរឆ្នាំ ក៏អាចធ្វើឱ្យអ្វីៗក្លាយជាគួរឱ្យធុញទ្រាន់។
ការផ្លាស់ប្តូរបរិយាកាសតាមរយៈការដើរកម្សាន្ត ឬបង្កើតសកម្មភាពរ៉ូមែនទិកថ្មីៗ គឺជាថ្នាំទិព្វសម្រាប់ពង្រឹងចំណងស្នេហ៍ឱ្យនៅស្រស់បំព្រង។
ជាចុងក្រោយ ភាពអៀនខ្មាស ឬការខ្វះបច្ចេកទេស របស់ភរិយាក៏អាចជាឧបសគ្គដែរ ដូច្នេះការបើកចិត្តជជែកគ្នាឱ្យត្រង់ទៅត្រង់មក និងការរៀនសូត្រពីជំនាញក្នុងបន្ទប់គេងបន្ថែម នឹងជួយឱ្យអ្នកទាំងពីរវិលមករកភាពងប់ងល់ដូចគ្រាដំបូងវិញ៕