ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមហារីកដែលបុគ្គលដែលធាត់ងាយប្រឈមមុខ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នារីដែលធាត់ រដូវងាយមកមិនទៀងខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យស្បូនមិនសូវមានសុខភាពល្អឡើយ។ ដូចនេះ អ្នកនឹងងាយប្រឈមមុខនឹងជំងឺមហារីកស្បូនណាស់។ អ្នកគួរតែស្រកទម្ងន់ខ្លះ ទើបអាចធ្វើឲ្យសុខភាពស្បូនអ្នកល្អ។
- បុគ្គលដែលធាត់ ភាគច្រើនចូលចិត្តញ៉ាំច្រើន ដោយពិសារអាហារដែលមិនសូវល្អចំពោះសុខភាពឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារជាខ្លាំង។ ដូចនេះ ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងងាយកើតកោសិកាមហារីកណាស់។ អ្នកគួរតែប្រយ័ត្នពីទម្លាប់បរិភោគរាល់ថ្ងៃ ទើបមិនធ្វើឲ្យអ្នកងាយកើតមហារីក។
- នៅពេលដែលអ្នកធាត់ ខ្លាញ់ក្នុងរាងកាយអ្នកអាចច្រើន។ ជាពិសេស បើកើតច្រើនក្នុងថ្លើម នោះនឹងអាចប៉ះពាល់ដល់សុខភាពថ្លើមអ្នកជាខ្លាំង ដោយធ្វើឲ្យថ្លើមងាយកើតមហារីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការញ៉ាំរបស់អ្នក។
- អ្នកដែលធាត់ មិនសូវចូលចិត្តហាត់ប្រាណឡើយ ដោយងាយធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកណាស់។ ដូចនេះ បើអ្នកមិនចង់ឲ្យក្រលៀនកើតមហារីក អ្នកគួរតែហាត់ប្រាណ ទើបអាចការពារសុខភាពក្រលៀនអ្នកបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)