យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពរឹងមាំរបស់បុរសមិនមែនផ្អែកតែលើសាច់ដុំខាងក្រៅនោះទេ ប៉ុន្តែវាអាស្រ័យយ៉ាងខ្លាំងលើតុល្យភាពអ័រម៉ូន និងប្រព័ន្ធរបត់ឈាមពីខាងក្នុង។
ដើម្បីបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងធានាឱ្យលំហូរឈាមរត់បានល្អឥតខ្ចោះ បុរសគ្រប់រូបគួរផ្ដោតលើការបំពេញសារធាតុចិញ្ចឹមសំខាន់ៗដែលផ្ដើមចេញពី “ស័ង្កសី” ដែលដើរតួជាវិស្វករជំរុញការផលិតមេជីវិតឱ្យមានគុណភាពខ្ពស់។ ទន្ទឹមនឹងនេះ វីតាមីន D និងវីតាមីន E ដើរតួជាអ្នកគ្រប់គ្រងតុល្យភាព និងជាអង្គរក្សការពារមេជីវិតមិនឱ្យរងការខូចខាត ដែលជួយរក្សាសុខភាពផ្លូវភេទឱ្យនៅក្មេងជាងវ័យជានិច្ច។
ក្រៅពីការការពារ ការបង្កើនភាពរហ័សរហួនក៏ជារឿងចាំបាច់ ដែលអាចទទួលបានពីអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីជួយដល់លទ្ធភាពបង្កកំណើតបានយ៉ាងល្អបំផុត។ រួមជាមួយគ្នានេះ សារធាតុហ្វូឡាតដែលសម្បូរក្នុងបន្លែបៃតង នឹងជួយពង្រឹងសុខភាពបន្តពូជឱ្យរឹងមាំ ចំណែកឯម៉ាញ៉េស្យូមវិញ គឺជាជំនួយការដ៏ពូកែក្នុងការជួយពង្រីកសរសៃឈាម ដែលចាំបាច់បំផុតសម្រាប់ការឡើងរឹងបានយូរ និងរឹងមាំបំផុត។
ការរួមបញ្ចូលសារធាតុចិញ្ចឹមទាំង ៦ មុខនេះក្នុងរបបអាហារប្រចាំថ្ងៃ គឺជាគន្លឹះធម្មជាតិដែលជួយឱ្យអ្នកមានអារម្មណ៍ស្វាហាប់ ជឿជាក់ និងជៀសផុតពីបញ្ហាខ្សោយសមត្ថភាពពាក់កណ្ដាលទីបានយ៉ាងពូកែបំផុត៕