យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជំងឺហ្គោដ និងការឈឺសន្លាក់បណ្តាលមកពីការកកកុញនៃអាស៊ីតអ៊ុយរិក ប៉ុន្តែទឹកដូងអាចជួយអ្នកបានយ៉ាងល្អប្រសើរ។
ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C ដែលមានប្រសិទ្ធភាពជួយជំរុញការបញ្ចេញជាតិពុល និងអាស៊ីតអ៊ុយរិកតាមរយៈទឹកនោម ការពារមិនឱ្យកើតជាដុំគ្រីស្តាល់នៅតាមសន្លាក់។ លើសពីនេះ ទឹកដូងជួយរក្សាតុល្យភាព pH ក្នុងរាងកាយឱ្យនៅសភាពជាអាល់កាឡាំង ដែលជាលក្ខណៈពិសេសក្នុងការបន្សាបអាស៊ីត និងមានសារធាតុប្រឆាំងការរលាក ជួយសម្រាលការឈឺចាប់បានយ៉ាងប្រសើរ។
វាក៏ជាភេសជ្ជៈដ៏ល្អសម្រាប់ជំនួសស្រាបៀរ ឬទឹកក្រូចផ្អែមៗ ដែលជាសត្រូវចម្បងរបស់អ្នកជំងឺសន្លាក់។ ទោះជាយ៉ាងណា ដើម្បីទទួលបានផលល្អបំផុត អ្នកគួរញ៉ាំត្រឹម ១ ផ្លែក្នុងមួយថ្ងៃ (ពេលព្រឹក ឬរសៀល) និងចៀសវាងការញ៉ាំនៅពេលយប់ដើម្បីកុំឱ្យរំខានដល់ការសម្រាន្ត។ ការញ៉ាំទឹកដូង រួមផ្សំជាមួយនឹងការតមគ្រឿងក្នុងសត្វ សាច់ក្រហម និងការហាត់ប្រាណស្រាលៗ គឺជាវិធីសាស្ត្រដ៏វៃឆ្លាតបំផុតក្នុងការគ្រប់គ្រងជាតិអាស៊ីតអ៊ុយរិក និងការពារសុខភាពសន្លាក់ឱ្យនៅរឹងមាំជានិច្ច៕