ការឈឺចាប់អាងត្រគាក ចំពោះស្ត្រី មិនមែនជារឿងសាមញ្ញ ដែលត្រូវមើលរំលងនោះទេ ព្រោះវាអាចជា សញ្ញានៃបញ្ហាសុខភាពជាច្រើន ចាប់ពីបញ្ហាកម្រិតស្រាល រហូតដល់ធ្ងន់ធ្ងរ។
ខាងក្រោមនេះ គឺជារោគសញ្ញា និងសញ្ញាព្រមានដែលអមមកជាមួយការឈឺចាប់អាងត្រគាក ៖
១. លក្ខណៈនៃការឈឺចាប់
-ឈឺចុកចាប់ខ្លាំង: ឈឺដូចគេចាក់ ឬចុកមួយអន្លើ (អាចជាសញ្ញានៃគីសអូវែ ឬបញ្ហាពោះវៀនដុះខ្នែង)។
-ឈឺអួរៗ: ឈឺរ៉ាំរ៉ៃនៅផ្នែកខាងក្រោមពោះ។
-ឈឺចុកក្រហាយ : ស្រដៀងនឹងការឈឺពោះមករដូវ តែអាចកើតឡើងនៅពេលមិនមានរដូវ។
២. រោគសញ្ញាដែលកើតឡើងជាមួយ
ការឈឺចាប់អាងត្រគាក ជារឿយៗមកជាមួយរោគសញ្ញាផ្សេងៗទៀត ដែលជួយឱ្យយើងដឹងពីប្រភពនៃជំងឺ ៖
-បញ្ហាមករដូវ៖ ឈឺពោះខ្លាំងខុសធម្មតាមុន ឬអំឡុងពេលមករដូវ ឬការហូរឈាមតាមទ្វារមាសខុសប្រក្រតី។
-ការឈឺចាប់ពេលរួមភេទ ៖ នេះជាសញ្ញាទូទៅនៃជំងឺស្រទាប់ស្បូនដុះខុសកន្លែង (Endometriosis) ឬការរលាកអាងត្រគាក (PID)។
-បញ្ហាបត់ជើងតូច និងធំ ៖ ឈឺចាប់ពេលបត់ជើងតូច នោមញឹក ឬមានអារម្មណ៍ថា ទល់លាមករ៉ាំរ៉ៃ។
-ធ្លាក់សខុសធម្មតា ៖ បើការឈឺចាប់មកជាមួយការធ្លាក់សមានក្លិន ឬប្តូរពណ៌ វាអាចជាសញ្ញានៃការឆ្លងរោគ។
-ហើមពោះ ឬណែនពោះ៖ មានអារម្មណ៍ថាពោះប៉ោងធំ ឬណែនជានិច្ច (អាចពាក់ព័ន្ធនឹងដុំសាច់ស្បូន ឬអូវែ)។