យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែចេកគឺជាស្តេចផ្លែឈើដែលសម្បូរប៉ូតាស្យូម ជួយដល់បេះដូង និងតម្រងនោមយ៉ាងពូកែ ប៉ុន្តែវាក៏បង្កប់នូវកាឡូរីខ្ពស់ដែលមនុស្សភាគច្រើនមើលរំលង។ ការពិតដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ចេកទុំទំហំធំត្រឹមតែ ២ ផ្លែ ផ្ដល់ថាមពលស្មើនឹងបាយមួយចានកន្លះទៅហើយ ដែលតម្រូវឱ្យអ្នកត្រូវដើររហូតដល់ ២ ម៉ោង ទើបអាចដុតបំផ្លាញថាមពលនោះអស់វិញ។
ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនដោយមិនខ្លាចធាត់ អ្នកជំនាញណែនាំឱ្យទទួលទានត្រឹមតែ កន្លះផ្លែ ទៅ ១ ផ្លែក្នុងមួយថ្ងៃ គឺជាការគ្រប់គ្រាន់បំផុតសម្រាប់រាងកាយ។ ការកម្រិតបរិមាណបែបនេះ នឹងជួយឱ្យអ្នកទទួលបានវីតាមីន និងជាតិរ៉ែចាំបាច់គ្រប់គ្រាន់ ដោយមិនបារម្ភរឿងលើសកាឡូរីដែលនាំឱ្យកើនទម្ងន់ដោយមិនដឹងខ្លួននោះទេ។
សរុបមក ទោះបីជាក្នុងផ្ទះសម្បូរចេកប៉ុណ្ណាក៏ដោយ ការញ៉ាំក្នុងកម្រិតសមស្រប គឺជាអាថ៌កំបាំងដែលជួយឱ្យអ្នកមានសុខភាពល្អ និងរក្សារាងបានស្អាតជានិច្ច៕