យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ប្រសិនបើអ្នកកំពុងស្វែងរកវិធីពង្រឹងសមត្ថភាពក្នុងបន្ទប់គេងដោយមិនចង់ពឹងផ្អែកលើឱសថគីមី ការងាកមកទទួលទានផ្លែឈើគឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ ផ្លែឈើមិនត្រឹមតែផ្ដល់ជីវជាតិដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសារធាតុចិញ្ចឹមពិសេសៗដែលជួយសម្រួលដល់ប្រព័ន្ធរបត់ឈាម និងតុល្យភាពអ័រម៉ូន ដែលជាកត្តាសំខាន់បំផុតសម្រាប់ភាពជាបុរស។
ចេក គឺជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូម ដែលមានសារៈសំខាន់បំផុតសម្រាប់សុខភាពបេះដូង និងចរន្តឈាម។ នៅពេលដែលប្រព័ន្ធរបត់ឈាមដំណើរការល្អ វានឹងជួយជំរុញកម្លាំងស៊ូទ្រាំក្នុងពេលរួមភេទ និងជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានស្ថិរភាព។ ចំណែកឯ ម្នាស់ វិញ មានផ្ទុកអង់ស៊ីមប្រូមេឡែនដែលជួយបង្កើនចំណង់ផ្លូវភេទ និងកម្រិតថាមពល ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពរាងកាយ។
ផ្លែឈើដែលមិនគួររំលងគឺ ឪឡឹក ដែលត្រូវបានគេប្រសិទ្ធនាមថាជា “ឱថសបង្កើនចំណង់ភេទធម្មជាតិ”។ វាសម្បូរទៅដោយសារធាតុដែលជួយឱ្យសរសៃឈាមធូរស្រាល និងរីកធំនាំឱ្យការឡើងរឹងរបស់លិង្គមានភាពរឹងមាំ និងយូរអង្វែង ព្រមទាំងជួយបង្កើនចំនួនមេជីវិតឈ្មោលថែមទៀតផង។ រីឯ ផ្លែស្ត្របឺរី សម្បូរទៅដោយវីតាមីន B ដែលជួយកាត់បន្ថយភាពតានតឹង និងថប់បារម្ភ ធ្វើឱ្យអារម្មណ៍មូលល្អក្នុងពេលប្រតិបត្តិការ។ កាន់តែពិសេស ប្រសិនបើញ៉ាំវាជាមួយសូកូឡា វានឹងកាន់តែជួយជំរុញចំណង់ផ្លូវភេទឱ្យកាន់តែខ្លាំងក្លា។
សរុបមក ការជ្រើសរើសទទួលទានផ្លែឈើទាំងនេះជាប្រចាំ គឺជាវិធីសាស្ត្រដ៏ងាយស្រួល ចំណាយតិច និងមានសុវត្ថិភាពខ្ពស់បំផុតក្នុងការថែរក្សាសុខភាពផ្លូវភេទ និងបង្កើនទំនុកចិត្តឱ្យបុរសគ្រប់រូប៕