យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរួមភេទគឺជាចំណងដៃដ៏សំខាន់សម្រាប់គូស្នេហ៍ ហើយការចេះប្រើបច្ចេកទេសឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យដៃគូរបស់អ្នកកាន់តែជក់ចិត្ត និងមានភាពស្និទ្ធស្នាលកាន់តែខ្លាំង។
ជំហានដំបូងដែលមិនអាចរំលងបានគឺ ការប្រើប្រាស់ដៃជាជំនួយ ក្នុងការបបោសអង្អែល និងប៉ះពាល់តំបន់រំញោចផ្សេងៗលើរាងកាយ ដើម្បីជំរុញអារម្មណ៍ស្រើបស្រាលតាំងពីដំណាក់កាលចាប់ផ្ដើម។ បន្ទាប់មក លោកអ្នកគួរចេះ ឆ្លាស់គ្នារវាងចង្វាក់យឺត និងលឿន ឬថ្នម និងខ្លាំង ដើម្បីពន្យារភាពរីករាយ និងបង្កើតអារម្មណ៍ប្លែកៗដែលធ្វើឱ្យដៃគូមិនងាយនឹងធុញទ្រាន់។
បច្ចេកទេសដ៏មានឥទ្ធិពលមួយទៀតគឺ ការរួមភេទតាមមាត់ ដែលជាវិធីសាស្ត្រដ៏ពេញនិយមក្នុងការបង្កើតភាពរំភើបយ៉ាងខ្លាំងក្លា។ ការប្រើប្រាស់បបូរមាត់ និងអណ្ដាតដើម្បីស្ទាបអង្អែលផ្នែកផ្សេងៗនៃរាងកាយ នឹងធ្វើឱ្យដៃគូមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់ និងទទួលបានក្តីសុខយ៉ាងវិសេស។ ជាចុងក្រោយ អ្វីដែលសំខាន់បំផុតគឺ ការបញ្ចេញសមត្ថភាពឱ្យអស់ពីបេះដូង នៅពេលដែលដល់វគ្គសំខាន់។ ចូរលះបង់ភាពអៀនខ្មាស រួចបញ្ចេញនូវសំឡេង និងបច្ចេកទេសដែលអ្នកមាន ដើម្បីឱ្យអ្នកទាំងពីរអាចឈានដល់ចំណុចកំពូលជាមួយគ្នាដោយភាពស្កប់ស្កល់។
ការរួមបញ្ចូលគ្នានូវបច្ចេកទេសទាំងនេះ មិនត្រឹមតែផ្ដល់នូវភាពរីករាយខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងទំនាក់ទំនងផ្លូវចិត្តឱ្យកាន់តែស្អិតល្មួត និងធ្វើឱ្យដៃគូរបស់អ្នកមិនអាចបំភ្លេចបាននូវរាល់នាទីដែលនៅក្បែរអ្នក៕