ជំងឺរលាកផ្លូវបង្ហូរនោមអាចបង្កការឈឺចាប់ប៉ុណ្ណា គឺអាស្រ័យលើកម្រិត ឬស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើនវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំពេទ្យដើម្បីព្យាបាល ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេថាជំងឺរលាកផ្លូវបង្ហូរនោមអាចត្រូវបានព្យាបាលដោយការប្រើប្រាស់ឱសថបែបធម្មជាតិ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហានៃជំងឺរលាកផ្លូវបង្ហូរនោម ៖
១. ទទួលទានទឹកឱ្យបានច្រើន
អ្វីដំបូងបំផុតដែលអ្នកត្រូវធ្វើនៅពេលជួបប្រទះបញ្ហារលាកផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិពុល និងបាក់តេរីដែលបង្កឱ្យមានការឈឺចាប់។
២. ជៀសវាងការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន
បញ្ហារលាកផ្លូវបង្ហូរនោមបណ្ដាលឱ្យផ្លោកនោមឆ្លងមេរោគ និងរលាក ដូច្នេះអ្នកចាំបាច់គួរប្រុងប្រយ័ត្នចំពោះអាហារដែលអាចធ្វើឱ្យស្ថានភាពនៃបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ក្នុងចំណោមប្រភេទនៃអាហារ និងភេសជ្ជៈផ្សេងៗ អ្នកគួរជៀសឱ្យផុតនូវគ្រឿងស្រវឹង, ជាតិនីកូទីន, ជាតិផ្អែមសិប្បនិម្មិត, កាហ្វេ, អាហារហឹរ និងភេសជ្ជៈកំប៉ុង ឬភេសជ្ជៈមានផ្ទុកជាតិកាបូណាត។ ហើយអ្នកគួរជ្រើសរើសទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត និងជាតិសសៃជំនួសវិញ។
៣. ស្អំកម្ដៅ
ការស្អំកម្ដៅជួយបំបាត់អាការៈឈឺចាប់, រងសម្ពាធ និងក្រហាយបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់បន្ទះ ឬខ្នើយកម្ដៅដាក់ស្អំលើតំបន់ដែលទទួលរងផលប៉ះពាល់ឈឺចាប់សម្រាប់រយៈពេល ១៥ នាទី។ ចំណុចសំខាន់នោះ គឺកុំប្រើប្រាស់កម្ដៅខ្លាំង ហើយក៏កុំដាក់ស្អំផ្ទាល់លើស្បែកតែម្ដង និងមិនត្រូវលើសពី ១៥ នាទីឡើយ។
៤. បង្កើនការទទួលទានវីតាមីន C
រូបមន្តបែបធម្មជាតិដ៏ងាយមួយទៀតព្យាបាលជំងឺរលាកផ្លូវបង្ហូរនោម គឺបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីន C ធ្វើឱ្យទឹកនោមកាន់តែមានជាតិអាស៊ីតខ្ពស់ដែលរារាំងការរីកលូតលាស់នៃបាក់តេរីក្នុងផ្លូវបង្ហូរនោម។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C ផងដែរ៕