យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស សាច់មាន់ត្រូវបានចាត់ទុកជាប្រភេទ “សាច់ស” ដែលមានគុណសម្បត្តិលើសសាច់ក្រហម ដោយសារវាមានជាតិកូឡេស្តេរ៉ុលទាប និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។
ក្នុងសាច់មាន់ ១០០ ក្រាម ផ្ដល់នូវប្រូតេអ៊ីនដ៏សម្បូរបែបដែលចាំបាច់សម្រាប់ការលូតលាស់កម្ពស់ ទម្ងន់ និងការអភិវឌ្ឍខួរក្បាល រួមជាមួយវីតាមីនសំខាន់ៗដូចជា A, E, C និងសារធាតុរ៉ែដូចជាជាតិដែក និងហ្វូស្ហ្វ័រ។ លើសពីនេះ សារធាតុ និង ដែលមាននៅក្នុងសាច់មាន់ ក៏ដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពចក្ខុវិញ្ញាណ និងការមើលឃើញឱ្យកាន់តែច្បាស់។
ទោះជាយ៉ាងណា ផ្នែកនីមួយៗនៃសាច់មាន់មានគុណតម្លៃអាហារូបត្ថម្ភខុសគ្នាដាច់ ដែលទាមទារឱ្យលោកអ្នកជ្រើសរើសឱ្យបានត្រឹមត្រូវតាមតម្រូវការរាងកាយ។ ទ្រូងមាន់ គឺជាផ្នែកដែលផ្ដល់អាហារូបត្ថម្ភខ្ពស់បំផុត និងមានសុខភាពល្អបំផុត ដោយសារវាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន B ប៉ុន្តែមានកម្រិតជាតិខ្លាញ់ទាបបំផុត ដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ផ្ទុយទៅវិញ ភ្លៅមាន់ ទោះបីជាមានរសជាតិឆ្ងាញ់ និងហាប់ណែនជាង ប៉ុន្តែវាផ្ទុកទៅដោយជាតិកូឡេស្តេរ៉ុល និងខ្លាញ់ខ្ពស់ជាងផ្នែកទ្រូង។
ជាងនេះទៅទៀត ផ្នែកភ្លៅនិងស្លាបក៏ជាកន្លែងដែលងាយនឹងមានសំណល់ថ្នាំព្យាបាល ឬវ៉ាក់សាំងដែលនៅសេសសល់ក្នុងសាច់សត្វផងដែរ។ ចំពោះគ្រឿងក្នុង និងកមាន់ លោកអ្នកគួរកម្រិតការទទួលទានឱ្យបានច្រើន ព្រោះវាផ្ទុកនូវជាតិកូឡេស្តេរ៉ុលអាក្រក់ខ្ពស់ និងងាយនឹងមានការកកកុញនៃបាក់តេរី ដែលមិនល្អសម្រាប់សុខភាពឡើយ៕