ជំងឺអ៊ុតស្វាយច្រើនតែកើតមានជាញឹកញាប់លើកុមារតូចៗ។ ប៉ុន្តែជាមួយនឹងការអភិវឌ្ឈន៍វ៉ាក់សាំងបង្ការជំងឺនេះហើយ ក៏មានកុមារជាច្រើនអាចចៀសផុតពីជំងឺបង្កការរមាស់ និងឈឺចាប់ខ្លាំងនេះបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមនុស្សភាគច្រើនដែលមានជំងឺអ៊ុតស្វាយនឹងជាវិញសះស្បើយដោយគ្មានបញ្ហា តែវាអាចជារឿងមួយគ្រោះថ្នាក់រហូតដល់ស្លាប់បាន ជាពិសេសទារកតុចៗ យុវវ័យ មនុស្សធំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយតែម្តង។
ការចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយពីរដងគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការបង្ករោគមួយនេះបាន។ ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាករបស់ជំងឺអ៊ុតស្វាយអាចនឹងកើតឡើងដូចខាងក្រោមនេះបើសិនជាអ្នកពិតជាមានជំងឺអ៊ុតស្វាយមែននោះ៖
- ការបង្ករោគដោយបាក់តេរីនៅលើស្បែក និងជាលិកាទន់ៗលើក្មេងៗរួមទាំង Group A Streptococcal Infection
- ជំងឺរលាកសួត
- ការបង្ករោគ ឬរលាកខួរក្បាល
- មានបញ្ហានៃការហូរឈាម
- មេរោគចូលក្នុងឈាម (Sepsis)
- ខ្សោះជាតិទឹកក្នុងខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្លាប់៕