ប្រជាជនអាមេរិកប្រហែល ៨០ភាគរយនឹងមានការឈឺចង្កេះនៅពេលវេលាណាមួយក្នុងជីវិត។ ការឈឺចង្កេះអាចមានការប្រែប្រួលពីឈឺងំជាប់រហូតដល់ឈឺដូចគេចាក់ដែលវាកើតឡើងលើអ្នកដែលមិនអាចធ្វើចលនារាងកាយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាកត្តាប្រឈមមុខមួយចំនួននៃការឈឺចង្កេះ៖
- អាយុ៖ ឧទាហរណ៍ដំបូងគេដែលនាំឲ្យមនុស្សយើងឈឺចង្កេះគឺមានអាយុចាប់ពី ៣០ ទៅ ៥០ឆ្នាំ ហើយការឈឺចាប់ក៏កាន់តែញឹកញាប់ដែរបើសិនជាអាយុកាន់តែច្រើន
- ភាពសមសួនរបស់រាងកាយ៖ ការឈឺចង្កេះកើតឡើងជាញឹកញាប់លើអ្នកដែលមិនមានភាពសមសួនរាងកាយ
- ការមានផ្ទៃពោះ៖ ការដែលមានផ្ទៃពោះគឺជារឿងដែលជាប់ទាក់ទងនឹងការឈឺចង្កេះជាញឹកញាប់ ហើយវាក៏បណ្តាលមកពីការប្រែប្រួលជាច្រើនចំពោះទម្ងន់ និងភាពត្រង់គ្នានៃឆ្អឹងអាងត្រគាកដែរ
- ឡើងទម្ងន់៖ ការដែលធាត់ ធាត់ជ្រុល ឬឡើងទម្ងន់លឿនពេកអាចដាក់សម្ពាធទៅលើឆ្អឹងខ្នងបាន
- ហ្សែន៖ មូលហេតុនៃការឈឺខ្នងខ្លះដូចជា ការរលាកសន្លាក់ឆ្អឹងកងខ្នង ក៏មានហ្សែនរបស់វាធ្វើឲ្យកើតជំងឺនេះតែម្តង
- ការងារ៖ ការដែលមានការងារមួយដែលទាមទារឲ្យលើកទម្ងន់ធ្ងន់ៗ ការរុញ ឬទាញ អាចធ្វើឲ្យមានរបួស និងឈឺខ្នងបានទាំងអស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្ពាយកាបូបធ្ងន់ៗពេក៖ ការបូបស្ពាយក្រោយដែលដាក់សម្ភារៈច្រើនពេកនឹងដាក់សម្ពាធទៅលើខ្នងបាន៕