យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពោតគឺជាអាហារូបត្ថម្ភដ៏សម្បូរបែបដែលផ្ដល់ថាមពលខ្ពស់សម្រាប់ចាប់ផ្ដើមថ្ងៃថ្មី ជាពិសេសការចម្អិនតាមវិធីស្ងោរ ឬចំហុយ ព្រោះវាជួយរក្សាសារធាតុចិញ្ចឹមបានល្អ និងមានជាតិទឹកជំនួយដល់ប្រព័ន្ធរំលាយអាហារ។
នៅក្នុងគ្រាប់ពោតមានផ្ទុកនូវសារធាតុ និងវីតាមីន E ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាពបេះដូង សរសៃឈាម និងជួយពន្យារភាពចាស់។ អ្វីដែលពិសេសបំផុតនោះគឺ កំពូលគ្រាប់ពោត សម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត ដែលជួយកាត់បន្ថយការកកកុញនៃជាតិខ្លាញ់អាក្រក់នៅក្នុងសរសៃឈាម និងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ។
ទោះជាយ៉ាងណា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរមានការប្រុងប្រយ័ត្នក្នុងការទទួលទានពោតក្នុងបរិមាណច្រើនពេក ព្រោះវាសម្បូរទៅដោយកាបូអ៊ីដ្រាត (ម្សៅ) ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់យ៉ាងរហ័ស។ ជាមួយគ្នានេះដែរ អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារខ្សោយ ក៏មិនគួរញ៉ាំពោតច្រើនពេកដែរ ព្រោះជាតិសរសៃដ៏ច្រើនលើសលប់របស់វាអាចបង្កឱ្យមានអាការៈហើមពោះ ឬពិបាករំលាយអាហារ។
ជារួម ពោតគឺជាអាហារល្អសម្រាប់សុខភាពបេះដូង និងសរសៃឈាម ប៉ុន្តែការទទួលទានក្នុងកម្រិតសមល្មមគឺជារឿងចាំបាច់ ដើម្បីចៀសវាងផលប៉ះពាល់ដល់កម្រិតជាតិស្ករ និងក្រពះពោះវៀន៕