យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងអំឡុងពេលអាកាសធាតុក្តៅ ឬនៅពេលរាងកាយឡើងកម្ដៅខ្លាំង ការទទួលទានតែរុក្ខជាតិធម្មជាតិគឺជាវិធីសាស្ត្រដ៏ប្រសើរក្នុងការកម្ចាត់ជាតិពុល និងជួយឱ្យសរីរាង្គក្នុងកាយត្រជាក់មកវិញ។
ការចាប់ផ្ដើមជាមួយ តែផ្កាឈូករ័ត្ន មិនត្រឹមតែជួយបន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថបុរាណសម្រាប់ព្យាបាលមុន អាការៈឈឺក្បាល និងវិលមុខយ៉ាងមានប្រសិទ្ធភាព។ ចំពោះអ្នកដែលចូលចិត្តរសជាតិបែបជប៉ុន **តែអង្ករសំរូប ** គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ដែលជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីក និងជួយសម្អាតកោសិកាក្នុងរាងកាយឱ្យមានសុខភាពល្អ។
ប្រសិនបើលោកអ្នកចង់បានអារម្មណ៍ស្រស់ស្រាយភ្លាមៗ តែជីរអង្កាម ដែលមានសារធាតុម៉ង់តុល នឹងផ្តល់ភាពត្រជាក់ដល់រាងកាយ ជួយសម្រួលប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យការចងចាំកាន់តែល្អប្រសើរ។ ដោយឡែកសម្រាប់បញ្ហាសុខភាពស្បែក តែស្លឹកស៊ូស៊ូ ដើរតួជាអ្នកជួយកាត់បន្ថយការរមាស់ កន្ទួលរមាស់ និងមានសារធាតុ ជួយជម្រុះកោសិកាចាស់ៗ ធ្វើឱ្យស្បែកភ្លឺថ្លា និងទន់រលោង។ ជាចុងក្រោយ តែផ្កាច្បា ដែលសម្បូរទៅដោយវីតាមីន C នឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនការដុតរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់ ព្រមទាំងការពារថ្លើមពីការរលាក។
ការដាក់បញ្ចូលតែទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយឱ្យរាងកាយមានសំណើម និងត្រជាក់ស្រួលនោះទេ ប៉ុន្តែវាគឺជាការថែទាំសុខភាពបែបធម្មជាតិដែលជួយឱ្យអ្នកមានសុខភាពមាំមួន និងសម្រស់ស្រស់ស្អាតពីខាងក្នុង៕