យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងចំណោមវិធីសាស្ត្រចម្អិនអាហារ ការ ចំហុយ ត្រូវបានចាត់ទុកជាបច្ចេកទេសដ៏វិសេសវិសាលបំផុតសម្រាប់សុខភាព ដែលលើសពីការស្ងោរ ឬការបំពង។
ការចំហុយប្រើប្រាស់ចំហាយទឹកក្ដៅដើម្បីធ្វើឱ្យអាហារឆ្អិនពីលើចុះក្រោម ដែលវិធីនេះជួយរក្សាបានទាំងរសជាតិដើម រូបរាង និងជាពិសេសគឺសារធាតុចិញ្ចឹមមិនឱ្យបាត់បង់។ ផ្ទុយទៅវិញ ការ ស្ងោរ ធ្វើឱ្យវីតាមីន និងសារធាតុរ៉ែសំខាន់ៗរលាយចូលទៅក្នុងទឹកអស់ ចំណែកឯការ បំពង ឬចៀន ដែលប្រើប្រាស់សីតុណ្ហភាពខ្ពស់ពេក អាចបំប្លែងអាហារឱ្យទៅជាសារធាតុពុលបង្កមហារីក និងធ្វើឱ្យរាងកាយពិបាករំលាយអាហារថែមទៀតផង។
អត្ថប្រយោជន៍ដ៏លេចធ្លោនៃការញ៉ាំអាហារចំហុយ គឺការមិនចាំបាច់ប្រើប្រាស់ប្រេង ឬខ្លាញ់ ដែលជួយកាត់បន្ថយការឡើងទម្ងន់ និងការពារសុខភាពបេះដូង។ វាក៏ជាវិធីសាស្ត្រដ៏រហ័ស និងងាយស្រួលដោយមិនមានភាពស្មុគស្មាញក្នុងការរៀបចំ។ ដូច្នេះ ដើម្បីទទួលបានអត្ថប្រយោជន៍អាហារូបត្ថម្ភជាអតិបរមា លោកអ្នកគួរដាក់បញ្ចូលមុខម្ហូបចំហុយទៅក្នុងរបបអាហារប្រចាំថ្ងៃឱ្យបានញឹកញាប់ ដើម្បីពង្រឹងសុខភាពឱ្យកាន់តែរឹងមាំ និងជៀសផុតពីជំងឺផ្សេងៗដែលបណ្ដាលមកពីការចម្អិនខុសបច្ចេកទេស៕