យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាបុរសត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃភាពរឹងមាំ ប៉ុន្តែក្នុងរឿងមនោសញ្ចេតនា ពួកគេក៏មានចិត្តងាយរងគ្រោះ និងត្រូវការការផ្ដល់តម្លៃពីដៃគូដូចគ្នា។ ពាក្យសម្ដីដែលផ្ដោតលើការប្រៀបធៀប ឬការវាយតម្លៃទាបលើសមត្ថភាព គឺជាអាវុធដ៏មុតស្រួចដែលអាចសម្លាប់ក្ដីសុខក្នុងគ្រួសារបានយ៉ាងងាយ។
ឃ្លាដែលបុរសមិនចង់ឮបំផុតរួមមានការវាយប្រហារលើរូបសម្បត្តិ និងសមត្ថភាពដូចជា “អ្នកមិនសង្ហាគ្រប់គ្រាន់”, “អ្នកមិនឆ្លាតគ្រប់គ្រាន់” ឬ “អ្នកមិនឡូយគ្រប់គ្រាន់”។ បន្ថែមពីនេះ ការនិយាយពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ និងភាពជោគជ័យដូចជា “អ្នកមិនមានទ្រព្យគ្រប់គ្រាន់” និង “អ្នកមិនជោគជ័យគ្រប់គ្រាន់” គឺជាការបង្អាប់កិត្តិយសដ៏ធ្ងន់ធ្ងរសម្រាប់បុរស។ ពាក្យសម្ដីដែលបង្ហាញពីការមើលងាយដូចជា “អ្នកមិនស័ក្ដិសមនឹងខ្ញុំ” ឬការវាយប្រហារលើភាពរឹងមាំដូចជា “អ្នកមិនខ្លាំងគ្រប់គ្រាន់” និង “អ្នកមិនសិចស៊ីគ្រប់គ្រាន់” សុទ្ធតែធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ជាចុងក្រោយ ឃ្លាដែលកាត់ផ្ដាច់មនោសញ្ចេតនាដូចជា “ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ” និង “ខ្ញុំចង់បែកពីអ្នក” គឺជាចំណុចបញ្ចប់ដែលផ្ដល់ការឈឺចាប់បំផុត។
នៅពេលឮពាក្យទាំងនេះ បុរសអាចនឹងមានប្រតិកម្មតាមរយៈការខឹងសម្បា ការព្យាយាមប្រកួតប្រជែងដើម្បីបញ្ជាក់ខ្លួនឯង ឬការរត់គេចចេញពីទំនាក់ទំនងតែម្ដង។ ដើម្បីរក្សាសេចក្ដីសុខ ដៃគូគួរផ្លាស់ប្តូរមកប្រើពាក្យសម្ដីដែលផ្ដល់ការលើកទឹកចិត្ត កោតសរសើរ និងបង្ហាញពីការទទួលយកនូវអ្វីដែលគាត់មាន។ ការធ្វើឱ្យគាត់មានអារម្មណ៍ថា “ត្រូវបានគេត្រូវការ” និង “មានតម្លៃ” គឺជាសោរគ្រាប់ចុចដ៏សំខាន់ដែលធ្វើឱ្យបុរសកាន់តែរឹងមាំ និងស្មោះត្រង់ចំពោះទំនាក់ទំនងកាន់តែខ្លាំង៕