យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជជែកវែកញែកថាត្រីសមុទ្រ ឬត្រីទឹកសាបល្អជាង គឺជាប្រធានបទដែលមនុស្សជាច្រើនចាប់អារម្មណ៍។
ជាទូទៅ ត្រីទាំងពីរប្រភេទនេះមានតម្លៃអាហារូបត្ថម្ភប្រហាក់ប្រហែលគ្នា ដោយសុទ្ធតែជាប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ និងខ្លាញ់ល្អដែលងាយរំលាយជាងសាច់ជ្រូក ឬសាច់គោ។ ទោះជាយ៉ាងណា បើប្រៀបធៀបពីកម្រិតថាមពល ត្រីសមុទ្រ (ដូចជា ត្រីធូណា ត្រីសាបាក់) ជាទូទៅមានកាឡូរីខ្ពស់ជាងត្រីទឹកសាបយ៉ាងច្រើន ដែលផ្ដល់ថាមពលខ្លាំងដល់រាងកាយ។
ចំពោះបញ្ហាសុវត្ថិភាព ត្រីសមុទ្រដែលចាប់បានពីប្រភពធម្មជាតិ ឬចិញ្ចឹមក្នុងបរិស្ថានគ្រប់គ្រងបានល្អ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាបជាងត្រីទឹកសាប។ ត្រីទឹកសាបងាយនឹងរងការបំពុលដោយសារធាតុគីមី សំណល់ថ្នាំកសិកម្ម ឬលោហៈធ្ងន់ពីប្រភពទឹក។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាអាឡែស៊ី ត្រូវប្រុងប្រយ័ត្នខ្ពស់ជាមួយអាហារសមុទ្រមួយចំនួនដូចជា មឹក និងត្រីធូណា ព្រោះវាអាចបង្កប្រតិកម្មខ្លាំងជាងត្រីទឹកសាប។
ជារួម លោកអ្នកមិនគួរប្រកាន់យកតែត្រីប្រភេទណាមួយនោះទេ គន្លឹះសុខភាពល្អបំផុតគឺ ការទទួលទានឱ្យបានចម្រុះ។ ប្រសិនបើលោកអ្នកមានប្រភពត្រីទឹកសាបដែលស្អាត និងមានសុវត្ថិភាព ការដាក់បញ្ចូលទាំងត្រីសមុទ្រ និងត្រីទឹកសាបទៅក្នុងរបបអាហារនឹងជួយឱ្យរាងកាយទទួលបានសារធាតុរ៉ែ និងវីតាមីនកាន់តែសម្បូរបែប៕