យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការញ៉ាំអាហារពេលព្រឹកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីភ្ញាក់ពីគេង គឺជាទម្លាប់ដ៏ល្អបំផុតសម្រាប់សុខភាព។
មូលហេតុចម្បងគឺបន្ទាប់ពីយើងសម្រាក និងតមអាហារអស់រយៈពេល ៨ ទៅ ១០ ម៉ោងពេញមួយយប់ ក្រពះរបស់យើងនឹងនៅទំនេរ និងសម្បូរទៅដោយអាស៊ីត។
ប្រសិនបើលោកអ្នកបង្អែបង្អង់ការញ៉ាំរហូតដល់ម៉ោង ៩ ព្រឹក ឬយូរជាងនេះ ក្រពះនឹងកាន់តែបញ្ចេញអាស៊ីតមកច្រើន ដែលអាចបណ្តាលឱ្យរលាក ឬខូចស្រទាប់ក្រពះតាមពេលវេលា។
សម្រាប់មនុស្សចាស់ដែលពិបាកទទួលទានអាហារធ្ងន់ៗនៅពេលព្រលឹម ការញ៉ាំអាហារសម្រន់ស្រាលៗដូចជា ទឹកដោះគោមួយប្រអប់ ឬនំបន្តិចបន្តួច ក៏អាចជួយការពារក្រពះកុំឱ្យនៅទំនេរបានដែរ។ ការបង្កើតទម្លាប់ញ៉ាំអាហារពេលព្រឹកឱ្យបានទៀងពេលជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយការពារជំងឺក្រពះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងឈាមបានល្អ និងការពារកុំឱ្យលោកអ្នកញ៉ាំអាហារពេលថ្ងៃត្រង់ ឬពេលល្ងាចច្រើនលើសកម្រិតផងដែរ៕