យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ចេកគឺជាផ្លែឈើដែលសម្បូរទៅដោយប៉ូតាស្យូម វីតាមីន និងជាតិសរសៃ ដែលផ្តល់អត្ថប្រយោជន៍មហាសាលដល់សុខភាពទូទៅ។
ការញ៉ាំចេកមួយផ្លែក្នុងមួយថ្ងៃអាចជួយ គ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយសារជាតិប៉ូតាស្យូមជួយកាត់បន្ថយឥទ្ធិពលអាក្រក់នៃជាតិសូដ្យូម (ប្រៃ) នៅក្នុងឈាម។ ចំពោះ ប្រព័ន្ធរំលាយអាហារ ជាតិសរសៃប្រភេទ នៅក្នុងចេកជួយសម្រួលដល់ការបន្ទោបង់ ការពារការទល់លាមក និងកាត់បន្ថយការហើមពោះ។
លើសពីនេះ ចេកគឺជា ប្រភពថាមពលដ៏រហ័ស សម្រាប់អ្នកហាត់ប្រាណ ដោយសារវាមានជាតិស្ករធម្មជាតិដូចជា និង ដែលជួយឱ្យរាងកាយស្រស់ថ្លាភ្លាមៗ។ អ្វីដែលពិសេសបំផុតនោះគឺ ចេកមានផ្ទុកជាតិអាស៊ីតអាមីណេ ដែលរាងកាយបំប្លែងទៅជា ឬ “អ័រម៉ូនរីករាយ” ជួយ លើកកម្ពស់អារម្មណ៍ កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជាតិសរសៃក្នុងចេកជួយពន្យារការស្រូបយកជាតិស្ករទៅក្នុងឈាម ដែលជួយឱ្យកម្រិតស្ករមានស្ថិរភាព។
ក្រៅពីអត្ថប្រយោជន៍ខាងលើ ចេកក៏ជួយដល់ សុខភាពឆ្អឹង និងស្បែក តាមរយៈវីតាមីន A, C, E និងម៉ង់ហ្គាណែស ដែលជួយផលិតកូឡាជែន និងពន្យារភាពចាស់។ ជាមួយនឹងបរិមាណទឹកខ្ពស់ វាក៏ជួយរក្សាសំណើមក្នុងរាងកាយ និងធ្វើឱ្យស្បែកមានសុខភាពល្អពីខាងក្នុង។
ជារួម ការដាក់បញ្ចូលចេកទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការថែរក្សាសុខភាពបេះដូង ឆ្អឹង ស្បែក និងសុខភាពផ្លូវចិត្តឱ្យរឹងមាំ៕