ដើម្បីបំបាត់អាការៈរោយចង្កេះឱ្យមានប្រសិទ្ធភាព អ្នកអាចអនុវត្តតាមវិធីសាស្ត្រចម្រុះ ចាប់ពីការកែសម្រួលទម្លាប់ប្រចាំថ្ងៃ រហូតដល់ការហាត់ប្រាណសម្រាលការឈឺចាប់ ៖
១. ការព្យាបាលបឋមនៅផ្ទះ
-ការស្អំកម្ដៅ ឬស្អំទឹកកក ៖ ទឹកកក ៖ ប្រើក្នុងរយៈពេល ៤៨ ម៉ោងដំបូងបន្ទាប់ពីរបួស ឬចុករោយខ្លាំង ដើម្បីកាត់បន្ថយការរលាក និងការហើម។
+ទឹកក្ដៅឧណ្ហៗ៖ ប្រើក្រោយពេលរលាកបានធូរស្បើយ ដើម្បីជួយឱ្យសរសៃឈាមដើរស្រួល និងធ្វើឱ្យសាច់ដុំដែលឡើងរឹងមានភាពធូរស្រាល។
-សម្រាកឱ្យបានត្រឹមត្រូវ ៖ កុំគេងយូរពេក (មិនលើសពី២ថ្ងៃ) ព្រោះការមិនធ្វើចលនាសោះអាចធ្វើឱ្យសាច់ដុំកាន់តែរឹង។ ពេលគេង គួរដាក់ខ្នើយកល់ក្រោមជង្គង់ (បើគេងផ្ងារ) ឬកល់ចន្លោះជើង (បើគេងផ្អៀង) ដើម្បីកាត់បន្ថយសម្ពាធលើចង្កេះ។
២. ការហាត់ប្រាណពត់ខ្លួន
ការធ្វើចលនាស្រាលៗជួយឱ្យសាច់ដុំចង្កេះមានភាពបត់បែន៖
-ក្បាច់កូនក្មេង (Child’s Pose): លុតជង្គង់ រួចឱនខ្លួនទៅមុខឱ្យអស់ដៃ ដើម្បីពន្លាតសាច់ដុំខ្នងផ្នែកខាងក្រោម។
-ក្បាច់ឆ្មា និងគោ (Cat-Cow Stretch): ជួយបង្កើនភាពបត់បែននៃឆ្អឹងកងខ្នង។
-ការពង្រឹងសាច់ដុំពោះ (Core Exercises): នៅពេលសាច់ដុំពោះរឹងមាំ វានឹងជួយទ្រទ្រង់ឆ្អឹងខ្នង កាត់បន្ថយការងារធ្ងន់របស់ចង្កេះ។
៣. កែសម្រួលឥរិយាបថ
-របៀបអង្គុយ ៖ ជ្រើសរើសកៅអីដែលមានកន្លែងកល់ចង្កេះត្រឹមត្រូវ។ រក្សាខ្នងឱ្យត្រង់ និងជើងទាំងពីរដាក់លើដីឱ្យជាប់។
-ងើបឈរឱ្យបានញឹកញាប់៖ ប្រសិនបើអ្នកធ្វើការការិយាល័យ ចូរងើបដើរ ឬពត់ខ្លួនរៀងរាល់ ៣០ ទៅ ៦០ នាទីម្តង។
-របៀបលើករបស់ធ្ងន់៖ កុំឱនចង្កេះលើករបស់ ប៉ុន្តែត្រូវប្រើវិធី «អង្គុយចុះ រួចងើបឡើងដោយប្រើកម្លាំងជើង» ដោយរក្សាខ្នងឱ្យត្រង់ជានិច្ច។
៤. របបអាហារ និងការរស់នៅ
-គ្រប់គ្រងទម្ងន់៖ ការលើសទម្ងន់ធ្វើឱ្យចង្កេះត្រូវរងសម្ពាធខ្លាំងជានិច្ច។
-បរិភោគជាតិកាល់ស្យូម និងវីតាមីន D៖ ដើម្បីជួយឱ្យឆ្អឹងរឹងមាំ ការពារការសឹកឆ្អឹងកងខ្នង។
-កាត់បន្ថយភាពតានតឹង (Stress): ស្ត្រេសធ្វើឱ្យសាច់ដុំឡើងរឹងដោយមិនដឹងខ្លួន ដែលជាមូលហេតុនៃជម្ងឺរោយចង្កេះរ៉ាំរ៉ៃ។