យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការកសាងសាច់ដុំមិនមែនពឹងផ្អែកតែលើការញ៉ាំសាច់ ឬម្សៅប្រូតេអ៊ីននោះទេ ផ្លែឈើក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់អាស៊ីតអាមីណេ និងសារធាតុចិញ្ចឹមចាំបាច់ដើម្បីជួសជុល និងលូតលាស់សាច់ដុំផងដែរ។
ផ្លែឈើដំបូងគេគឺ ត្របែក ដែលត្រូវបានចាត់ទុកជា “ស្ដេចប្រូតេអ៊ីន” ក្នុងចំណោមផ្លែឈើ ដោយផ្ដល់ប្រូតេអ៊ីនរហូតដល់ ២,៦ ក្រាម ក្នុង ១០០ ក្រាម រួមជាមួយវីតាមីន C ខ្ពស់ជួយដល់ការជួសជុលកោសិកា។ បន្ទាប់មកគឺ ទៀប និង ខ្នុរ ដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាតស្មុគស្មាញ ជួយបំពេញថាមពល ដែលបាត់បង់ទៅវិញបន្ទាប់ពីហាត់ប្រាណរួច។
ចំពោះ ផ្លែទទឹម វាមានតួនាទីពិសេសក្នុងការកាត់បន្ថយការរលាក និងបង្កើនចរន្តឈាមរត់ទៅកាន់សាច់ដុំ ជួយឱ្យរាងកាយឆាប់រឹងមាំឡើងវិញ។ ចំណែក ចេក គឺជាអាហារសម្រន់ដ៏ល្អបំផុតមុន និងក្រោយពេលហាត់ ព្រោះវាសម្បូរទៅដោយប៉ូតាស្យូមការពារការរមួលក្រពើ។ ជាចុងក្រោយគឺ ល្ហុង ដែលមានអង់ស៊ីម “ប៉ាប៉ាអ៊ីន” ជួយឱ្យរាងកាយរំលាយប្រូតេអ៊ីនបានលឿន និងកាត់បន្ថយការឈឺចាប់សាច់ដុំយ៉ាងមានប្រសិទ្ធភាព។
ជារួម ដើម្បីទទួលបានលទ្ធផលល្អបំផុត លោកអ្នកគួរញ៉ាំផ្លែឈើទាំងនេះជាអាហារសម្រន់ចន្លោះពេលហាត់ ឬក្រោយពេលបាយ ដើម្បីជួយឱ្យសាច់ដុំដុះបានរឹងមាំ និងមានរាងកាយមាំមួន៕