យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សភាគច្រើនមានទម្លាប់យកស៊ុតចេញពីទូទឹកកកមកចម្អិនភ្លាមៗ ប៉ុន្តែអ្នកជំនាញបានព្រមានថា នេះគឺជាកំហុសបច្ចេកទេសដែលធ្វើឱ្យប៉ះពាល់ដល់រសជាតិ វាយនភាព និងសុវត្ថិភាពចំណីអាហារ។
តាមការណែនាំរបស់អ្នកជំនាញផ្នែកស៊ុត គន្លឹះដើម្បីទទួលបានស៊ុតដ៏ល្អឥតខ្ចោះគឺការទុកស៊ុតឱ្យសម្រាកនៅសីតុណ្ហភាពបន្ទប់រយៈពេល ៣០ នាទីមុនពេលចម្អិន។ មូលហេតុចម្បងគឺនៅពេលស៊ុតត្រជាក់ខ្លាំងប៉ះជាមួយកម្ដៅភ្លាមៗ វានឹងធ្វើឱ្យផ្នែកស៊ុតសឆ្អិនរឹងលឿនពេក ខណៈដែលផ្នែកលឿងនៅត្រជាក់ ឬឆៅនៅឡើយ ដែលការចម្អិនមិនស្មើគ្នានេះអាចទុកឱកាសឱ្យបាក់តេរី **** រស់រានមានជីវិត និងបង្កគ្រោះថ្នាក់ដល់សុខភាព។
លើសពីនេះ ការប្រើស៊ុតត្រជាក់ក្នុងការធ្វើនំក៏ជាបញ្ហាធំដែរ ព្រោះស៊ុតត្រជាក់មិនអាចលាយចូលគ្នាបានល្អជាមួយប៊ឺ ឬស្ករឡើយ ដែលជាហេតុធ្វើឱ្យសាច់នំឡើងមិនស្មើគ្នា ឬបែកសាច់នំ។ ការអនុវត្តច្បាប់ ៣០ នាទីនេះ មិនត្រឹមតែជួយឱ្យស៊ុតឆ្អិនបានសព្វល្អ និងមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារសំបកស៊ុតកុំឱ្យប្រេះនៅពេលស្ងោរ និងការពារកុំឱ្យស៊ុតសស្អិតខ្ទះនៅពេលចៀនផងដែរ។
ដូច្នេះ ទោះបីជាការទុកស៊ុតក្នុងទូទឹកកកជារឿងល្អដើម្បីរក្សាភាពស្រស់ ប៉ុន្តែការទុកវាឱ្យសម្រាកឱ្យត្រូវតាមបច្ចេកទេសមុនពេលប្រើប្រាស់ គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យអាហារពេលព្រឹក និងការដុតនំរបស់អ្នកកាន់តែមានគុណភាពខ្ពស់៕