យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសស្វាយមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃវីតាមីនដ៏សំបូរបែប។ ទោះជាយ៉ាងណា អត្ថប្រយោជន៍របស់វាប្រែប្រួលទៅតាមកម្រិតនៃការទុំ ដែលលោកអ្នកគួរជ្រើសរើសឱ្យត្រូវនឹងស្ថានភាពសុខភាពរាងកាយ។
សម្រាប់អ្នកដែលចង់ ពង្រឹងប្រព័ន្ធភាពស៊ាំ និងជំនួយស្បែកស្វាយខ្ចី គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាសម្បូរទៅដោយ វីតាមីន C ខ្ពស់ ដែលជួយការពារជំងឺផ្ដាសាយ និងមានជាតិសរសៃជួយសម្រួលដល់ការបន្ទោបង់។ ប៉ុន្តែ អ្នកមានបញ្ហាក្រពះគួរប្រុងប្រយ័ត្នចំពោះជាតិអាស៊ីតរបស់វា។ ចំណែកឯស្វាយស្រគាលវាផ្ដល់ ថាមពលខ្ពស់ពីម្សៅ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរ ស័ក្តិសមសម្រាប់អ្នកដែលត្រូវការកម្លាំងបំពេញការងារ ប៉ុន្តែអ្នកគ្រប់គ្រងទម្ងន់មិនគួរញ៉ាំច្រើនពេកឡើយ។
ដោយឡែក ស្វាយទុំដែលមានពណ៌លឿងដូចមាស និងក្លិនក្រអូប គឺជាប្រភពនៃ បេតា-ការ៉ូទីន និងវីតាមីន A ដែលជួយបំប៉នភ្នែក និងការមើលឃើញឱ្យបានច្បាស់ល្អ។ ស្វាយទុំផ្ដល់ជាតិស្ករ និង ដែលជួយឱ្យរាងកាយស្រស់ថ្លាភ្លាមៗ ប៉ុន្តែវាជាតំបន់គ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកធាត់លើសទម្ងន់ ប្រសិនបើទទួលទានលើសកម្រិត ឬញ៉ាំជាមួយបាយដំណើបខ្ទិះដូង។
ជារួម បើចង់បានវីតាមីន C សូមជ្រើសរើស ស្វាយខ្ចី បើចង់បានថាមពលឆ្អែតយូរ សូមជ្រើសរើស ស្វាយស្រគាល ហើយបើចង់បំប៉នភ្នែក សូមជ្រើសរើស ស្វាយទុំ។ គន្លឹះសំខាន់បំផុតគឺការទទួលទានក្នុងបរិមាណសមល្មម ដើម្បីទាញយកអត្ថប្រយោជន៍បានអតិបរមាដោយមិនប៉ះពាល់ដល់សុខភាព៕