យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសបន្ទាប់ពីហត់នឿយពេញមួយសប្តាហ៍ ការប្រែក្លាយបន្ទប់ទឹកឱ្យទៅជាឋានសួគ៌សម្រាកលំហែ គឺជាវិធីដ៏ល្អបំផុតក្នុងការស្ដារថាមពល និងសម្រស់។
ជំហានដំបូងគឺការបង្កើតបរិយាកាសព្យាបាលតាមរយៈការប្រើប្រាស់ទៀនក្រអូប ឬប្រេងក្រអូប និងតន្ត្រីស្រទន់ៗ ដើម្បីជួយឱ្យខួរក្បាលបន្ធូរភាពតានតឹង និងរៀបចំរាងកាយឱ្យស្រូបយកសារធាតុចិញ្ចឹមបានប្រសើរជាងមុន។ បន្ទាប់មក លោកអ្នកគួរងូតទឹកក្ដៅឧណ្ហៗដើម្បីបើករន្ធញើស និងបន្ធូរសាច់ដុំ មុននឹងឈានដល់វគ្គខាត់ស្បែកជម្រុះកោសិកាចាស់ៗដោយប្រើស្ក្រាប់ធម្មជាតិ ដើម្បីបញ្ចេញស្បែកថ្មីដែលភ្លឺថ្លា និងទន់រលោង ជាពិសេសនៅតំបន់កែងដៃ និងជង្គង់។
ក្រោយពេលខាត់ស្បែករួច ការបំប៉នស្បែកដោយម៉ាសបិទមុខ ឬរូបមន្តធម្មជាតិដូចជាទឹកដោះគោជូរលាយទឹកឃ្មុំ នឹងជួយបំពេញជាតិសំណើមយ៉ាងជ្រៅ និងជួសជុលកោសិកាស្បែកដែលខូចខាតពីកម្ដៅថ្ងៃ។ ដើម្បីរក្សាភាពស្រស់ថ្លាឱ្យបានយូរ លោកអ្នកត្រូវលាបប្រេងលាបខ្លួន ភ្លាមៗក្នុងខណៈពេលដែលស្បែកនៅសើមបន្តិច ដើម្បីចាក់សោជាតិសំណើម ឱ្យស្ថិតនៅក្នុងស្បែក។
ជាជំហានចុងក្រោយ ការលាបឡេដែលមានសារធាតុ ឬវីតាមីន E នឹងបង្កើតជារបាំងការពារស្បែកយ៉ាងរឹងមាំ ធានាថាស្បែករបស់អ្នកនៅតែទន់ល្មើយពេញមួយយប់ ទោះបីជាគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ។ ការចំណាយពេលធ្វើស្ប៉ានៅផ្ទះមិនត្រឹមតែផ្ដល់ឱ្យអ្នកនូវស្បែកដែលងាយនឹងប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្ដល់ក្ដីស្រឡាញ់ និងការកោតសរសើរចំពោះខ្លួនឯងផងដែរ៕