យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជំងឺស្លេកស្លាំងភាគច្រើនបណ្ដាលមកពីកង្វះជាតិដែក ដែលជាសមាសធាតុសំខាន់ក្នុងការផលិតអេម៉ូក្លូប៊ីនសម្រាប់ដឹកជញ្ជូនអុកស៊ីហ្សែនក្នុងរាងកាយ។
ដើម្បីបំពេញជាតិដែកឱ្យបានគ្រប់គ្រាន់ និងមានប្រសិទ្ធភាព លោកអ្នកគួរយល់ដឹងពីប្រភពអាហារសំខាន់ៗដូចខាងក្រោម៖
ប្រភពជាតិដែកដែលរាងកាយស្រូបយកបានល្អបំផុត មាននៅក្នុង ថ្លើម ឈាម សាច់ក្រហម លំពែង និងស៊ុតលឿង។ អាហារទាំងនេះមានអត្រាស្រូបយកខ្ពស់ពី ២០-៣០% ដែលល្អបំផុតសម្រាប់អ្នកស្លេកស្លាំងខ្លាំង។ ក្រៅពីសាច់ សុភាពបុរស និងស្ត្រីដែលមិនសូវចូលចិត្តសាច់សត្វ អាចទទួលបានជាតិដែកពី បន្លែបៃតងចាស់ (ស្ពៃខ្មៅ ម្រុំ ប្រូខូលី), គ្រាប់ធញ្ញជាតិ (អាល់ម៉ុន សណ្តែកក្រហម/ខ្មៅ) និង អង្ករសម្រូប ដែលសម្បូរទាំងជាតិដែក និងអាស៊ីតហ្វូលិក។
ដើម្បីឱ្យការស្រូបយកជាតិដែកកាន់តែប្រសើរ លោកអ្នកគួរ ទទួលទានអាហារទាំងនេះជាមួយផ្លែឈើសម្បូរវីតាមីន C ដូចជា ក្រូច ក្រូចឆ្មារ ឬល្ហុង។ បន្ថែមពីនេះ បន្លែពណ៌ស្រស់ដូចជា ការ៉ុត ល្ពៅ ប៉េងប៉ោះ និងគ្រឿងទេសដូចជា ខ្ទឹមស រមៀត ក៏ជួយសម្រួលដល់ចរន្តឈាមផងដែរ។
ចុងក្រោយ ការញ៉ាំ ទឹកប្រទាលកន្ទុយក្រពើ ក៏ជាវិធីដ៏ពេញនិយមមួយក្នុងការជួយសម្អាតកាកសំណល់ក្នុងឈាម និងជំរុញការផលិតគ្រាប់ឈាមឱ្យកាន់តែមានប្រសិទ្ធភាព៕