ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបការពារទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ អ្នកនឹងមានអំណាចខ្ពស់ណាស់ ដោយមាននិស្ស័យជាមួយទ្រព្យតែម្តង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងអាចបណ្តេញសំណាងអាក្រក់ទាំងឡាយចេញអស់ ដោយមានតែសំណាងល្អចូលមកទេ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៣។

ឆ្នាំខាល
ថ្ងៃនេះ សំណាងអ្នកបានមកដល់ហើយ ដោយមានតែលាភចូលមកទេ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩។

ឆ្នាំថោះ
ថ្ងៃនេះ អ្នកនឹងអាចធ្វើជាមិត្តជាមួយនឹងទេវតាទ្រព្យតែម្តង។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ១។

ឆ្នាំរោង
ថ្ងៃនេះ អ្នកមិនគួរប្រើល្បិចដើម្បីចំណេញបានទ្រព្យនោះទេ ព្រោះមានគ្រោះថ្នាក់ណាស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នកផ្ទះ ទើបទ្រព្យអាចរក្សាបានគង់។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ០។

ឆ្នាំមមី
ថ្ងៃនេះ នៅពេលដែលអ្នកដើរផ្សារ អាចទិញបានរបស់ដែលមានគុណភាព ហើយមានតម្លៃសមរម្យ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។

ឆ្នាំមមែ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននៅពេលបំពេញការងារ ព្រោះអាចកើតមានបញ្ហាបន្តិចបន្តួច។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។

ឆ្នាំវក
ថ្ងៃនេះ នឹងមានអ្នកជួយអ្នកវិញ ព្រោះអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។

ឆ្នាំរកា
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកបំពេញការងារតាមសមដូចចិត្ត។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៧។

ឆ្នាំច
ថ្ងៃនេះ អ្នកមិនអាចចំណេញបានប្រាក់ចូលមកទេ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណាយរបស់អ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៣។

ឆ្នាំកុរ
ថ្ងៃនេះ លាភអ្នកមានសភាពធម្មតា មិនសូវឡើងខ្ពស់ទេ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង