ការញ៉ាំអាហារមិនបានត្រឹមត្រូវ គឺជាកត្តាចម្បងបំផុតដែលធ្វើឱ្យរោគសញ្ញានៃជំងឺក្រពះពោះវៀន (ដូចជា រលាកក្រពះ ច្រាលអាស៊ីត ឬដំបៅក្រពះ) រើឡើងវិញ និងធ្វើទុក្ខខ្លាំង។
ខាងក្រោមនេះគឺជាក្រុមអាហារដែលអ្នកគួរប្រុងប្រយ័ត្ន និងជៀសវាង៖
១. អាហារដែលមានរសជាតិហឹរខ្លាំង
អាហារដែលដាក់ម្ទេសច្រើន ឬម្រេចច្រើន អាចធ្វើឱ្យស្រទាប់រំអិលការពារជញ្ជាំងក្រពះមានការរលាក និងបង្កើនការឈឺចាប់ត្រង់ចុងដង្ហើម។
២. អាហារដែលមានជាតិអាស៊ីត (ជូរខ្លាំង)
–ផ្លែឈើអំបូរក្រូច៖ ក្រូចឆ្មារ, ក្រូចពោធិ៍សាត់, ម្នាស់ និងប៉េងប៉ោះ។
-អាហារទាំងនេះបង្កើនជាតិអាស៊ីតក្នុងក្រពះ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្រហាយទ្រូង និងភើជូរ។
៣. អាហារដែលមានជាតិខ្លាញ់ និងអាហារបំពង
អាហារបំពងមានខ្លាញ់ច្រើន (ដូចជា មាន់បំពង, ដំឡូងបារាំងបំពង) ធ្វើឱ្យក្រពះត្រូវការពេលយូរក្នុងការរំលាយ ដែលនាំឱ្យមានសម្ពាធដល់ក្រពះ និងងាយបង្កឱ្យមានការច្រាលអាស៊ីតឡើងលើ។
៤. ភេសជ្ជៈដែលផ្តល់ផលរំខាន
–ជាតិកាហ្វេអ៊ីន៖ កាហ្វេ និងតែខ្លាំង ជម្រុញឱ្យក្រពះផលិតអាស៊ីតកាន់តែច្រើន។
–ភេសជ្ជៈមានហ្គាស (Soft Drinks)៖ ខ្យល់ក្នុងភេសជ្ជៈទាំងនេះធ្វើឱ្យក្រពះរីកធំ និងបង្កើនការភើ ដែលនាំអាស៊ីតឡើងមកតាមបំពង់អាហារ។
–គ្រឿងស្រវឹង៖ បំផ្លាញស្រទាប់ការពារក្រពះ និងធ្វើឱ្យដំបៅក្រពះកាន់តែធ្ងន់ធ្ងរ។
៥. បន្លែ និងអាហារបង្កឱ្យមានខ្យល់ (ហើមពោះ)
-ខ្ទឹមស, ខ្ទឹមបារាំង, និងសណ្តែកមួយចំនួន អាចធ្វើឱ្យអ្នកជំងឺពោះវៀនមានអារម្មណ៍ហើមពោះ និងតឹងពោះខ្លាំង។