យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ស្ពៃខ្មៅត្រូវបានគេស្គាល់ថាជា “ស្តេចបន្លែបៃតង” ដោយសារវាសម្បូរទៅដោយវីតាមីន ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក និងការពាររាងកាយពីជំងឺមហារីក។ ជាតិសរសៃដ៏សម្បូរបែបនៅក្នុងស្ពៃនេះ ក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយគ្រប់គ្រងទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ទោះជាមានអត្ថប្រយោជន៍មហាសាល ប៉ុន្តែស្ពៃខ្មៅក៏មាន “គ្រោះថ្នាក់លាក់កំបាំង” សម្រាប់មនុស្សមួយចំនួនផងដែរ។ ស្ពៃខ្មៅមានផ្ទុកសារធាតុអុកសាឡាតខ្ពស់ ដែលអាចបង្កជាក្រួសក្នុងតម្រងនោម ប្រសិនបើទទួលទានច្រើនហួសកម្រិត។ លើសពីនេះ ដោយសារវាសម្បូរវីតាមីន ខ្លាំង វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំពង្រាវឈាម ផងដែរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត លោកអ្នកគួរចម្អិនស្ពៃខ្មៅឱ្យឆ្អិនល្មម (ដូចជាការស្រុះ ឬឆា) ព្រោះការចម្អិនជួយកាត់បន្ថយកម្រិតអុកសាឡាត និងជួយឱ្យរាងកាយបឺតស្រូបជាតិដែក និងកាល់ស្យូមបានកាន់តែប្រសើរ។ សម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬកំពុងប្រើថ្នាំពង្រាវឈាម គួរពិគ្រោះជាមួយគ្រូពេទ្យពីបរិមាណដែលសមស្រប ដើម្បីទាញយកគុណសម្បត្តិពីបន្លែនេះដោយសុវត្ថិភាព៕