បើសិនជាកូនអ្នកមានបញ្ហាអាឡែហ្ស៊ីតាមរដូវកាល អ្នកប្រហែលជាមានភាពស៊ាំចិត្តច្រើនដោយសារតែត្រូវការសម្រេចចិត្តទៅលើគម្រោងនៃការព្យាបាលហើយ។ អ្នកគួរតែចាប់ផ្តើមរឿងនេះជាមួយនឹងគ្រូពេទ្យព្យាបាលរោគកុមារវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកទៅជួបអ្នកជំនាញខាងអាឡែហ្ស៊ីរោគកុមារ ឬប្រាប់អំពីគម្រោងព្យាបាលក្នុងពេលទៅជួបគ្រូពេទ្យផង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
- ចូរឲ្យកូនធ្វើតេស្តជាច្រើនដូច្នេះអ្នកនឹងដឹងថា អ្វីទៅដែលធ្វើឲ្យគេមានបញ្ហាអាឡែហ្ស៊ី
- ចាប់តាំងពីអាការៈអាឡែហ្ស៊ីអាចកើតឡើងពេលគេនៅសាលា លេង និងជួបជុំគ្រួសារ តែយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យរោគកុមារអំពីថ្នាំដែលអាចប្រើប្រាស់បានដូចជា ថ្នាំប្រឆាំងអាឡែហ្ស៊ី និងពពួកស្ព្រាយបាញ់ច្រមុះ Corticosteroids
- គ្រូពេទ្យព្យាបាលរោគកុមារក៏ប្រហែលជាណែនាំឲ្យធ្វើការចាក់វ៉ាក់សាំងប្រឆាំងអាឡែហ្ស៊ីដែរ ដូច្នេះកូននឹងមិនសូវមានប្រតិកម្មនឹងសារធាតុបង្កអាឡែហ្ស៊ីទៀតឡើយ
- បើសិនជាកូនមានប្រតិកម្មជាមួយលម្អងផ្កានៅខាងក្រៅផ្ទះ ចូរប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងបិទបង្អួចឲ្យជិតៗ។ បើសិនជាកូនអាឡែហ្ស៊ីនឹងស្មៅ កូនគួរតែនៅក្នុងផ្ទះខណៈពេលដែលកាត់ស្មៅចោលឲ្យអស់ផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្មេងដែលអាឡែហ្ស៊ីនឹងផ្សិតមិនគួរណាឲ្យគេលេងជាមួយស្លឹកឈើច្រើនឡើយ
- ចូរឲ្យកូនងូតទឹកនៅពេលយប់ដើម្បីជម្រះចោលនូវសារធាតុបង្កអាឡែហ្ស៊ីចេញពីរាងកាយ និងសក់ឲ្យអស់៕