បើសិនជាកូនមានសុបិន្តអាក្រក់ ការដែលលើកទឹកចិត្តឲ្យកូនគេងទៀងម៉ោងប្រហែលជាអាចជួយគេបាន។ សុបិន្តអាក្រក់ច្រើនតែបង្កឡើងដោយការគេងមិនបានគ្រប់គ្រាន់។ ភាពស្រ្តេសក៏អាចនាំឲ្យកុមារតូចៗឧស្សាហ៍ភ្ញាក់នៅពេលយប់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីខ្លះៗក្នុងការជួយកូនដែលកំពុងតែជួបសុបិន្តអាក្រក់ញឹក៖
- ចូរធានាដល់កូនអ្នកថា អ្នកគឺជាមនុស្សដែលចាំជួយការពារគេជានិច្ច
- ចូរលើកទឹកចិត្តកូនឲ្យនិយាយអំពីអ្វីដែលកើតឡើងក្នុងពេលសុបិន្ត និងរំលឹកគេថា នោះគ្រាន់តែជាសុបិន្ត មិនមែនជាការពិតឡើយ
- ចូរបើកភ្លើងរាត្រីបើសិនជាវាធ្វើឲ្យកូនគេងមានផាសុកភាព
- ពេលកូនអ្នកត្រៀមខ្លួនរួចហើយ ចូរលើកទឹកចិត្តឲ្យគេចូលគេងវិញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរបញ្ជាក់ថា អ្វីដែលធ្វើឲ្យកូនអ្នកខ្លាចនោះគ្រាន់តែជាសម្លេងខ្យល់ ឬស្រមោលប៉ុណ្ណោះ៕