យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសការទទួលទានផ្លែទទឹមទាំងមូលជារៀងរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍លើសលប់ជាងការផឹកតែទឹករបស់វា ព្រោះសាច់ទទឹមសម្បូរទៅដោយជាតិសរសៃ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងជាតិស្ករក្នុងឈាម។
ផ្លែឈើដ៏អស្ចារ្យនេះសម្បូរទៅដោយវីតាមីន , វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយឆ្អឹង និងការពារសរសៃឈាមបេះដូងដោយការកាត់បន្ថយជាតិខ្លាញ់អាក្រក់ និងបញ្ចុះសម្ពាធឈាម។ មិនត្រឹមតែប៉ុណ្ណោះ សារធាតុ និង ក្នុងផ្លែទទឹមមានតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងការរលាក និងការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលជួយពន្យារភាពចាស់ និងជំរុញការផលិតកូឡាជែនឱ្យស្បែកមានសុខភាពល្អ។
ក្រៅពីអត្ថប្រយោជន៍រាងកាយ ផ្លែទទឹមក៏ជាអាហារបំប៉នខួរក្បាលដ៏ពូកែ ដែលជួយពង្រឹងការចងចាំ និងបង្កើនសមត្ថភាពនៃការគិតឱ្យកាន់តែរហ័សរហួន។ ជាតិសរសៃក្នុងសាច់ទទឹមដើរតួជា ជួយឱ្យបាក់តេរីល្អក្នុងពោះវៀនលូតលាស់បានល្អ និងការពារបញ្ហារលាកពោះវៀនផ្សេងៗ។ អ្វីដែលកាន់តែពិសេសនោះ សារធាតុ ក្នុងផ្លែទទឹមត្រូវបានរកឃើញថាអាចជួយបង្អាក់ការលូតលាស់នៃកោសិកាមហារីក ជាពិសេសមហារីកក្រពេញប្រូស្តាត មហារីកដោះ និងសួត។
ដើម្បីទទួលបានគុណភាពល្អបំផុត អ្នកគួរជ្រើសរើសផ្លែទទឹមណាដែលមានទម្ងន់ធ្ងន់ សំបកភ្លឺរលោង និងទិញតាមរដូវកាលរបស់វា៕