ជំងឺផ្តាសាយគឺជាជំងឺឆ្លងដែលកើតមានជាញឹកញាប់បំផុតលើមនុស្សយើង ហើយជាមធ្យម មនុស្សម្នាក់អាចកើតជំងឺនេះច្រើនដងក្នុងមួយឆ្នាំៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺធា វីតាមីន C ត្រូវបានគេរកឃើញថា ជាការព្យាបាលយ៉ាងមានប្រសិទ្ធភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)លោក Linus Pauling ដែលជាអ្នកទទួលបានពាន់រង្វាន់ណូបែលក្នុងឆ្នាំ ១៩៧០ គឺទទួលបានភាពល្បីល្បាញ់ណាស់ក្នុងការបង្កើតទ្រឹស្តីថា វីតាមីន C អាចជួយព្យាបាលជំងឺផ្តាសាយបាន។ គាត់បានចុះផ្សាយសៀវភៅរបស់គាត់អំពីវិធីបង្ការជំងឺផ្តាសាយជាមួយនឹងការប្រើប្រាស់វីតាមីន C ក្នុងកម្រិតខ្ពស់ ឬរហូតដល់ ១៨០០០មីលីក្រាមជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រា់ការណែនាំឲ្យប្រើប្រាស់ប្រចាំថ្ងៃវិញគឺត្រឹមតែ ៧៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្រ្តី និងបុរស ៩០មីលីក្រាម។
ក្នុងពេលនោះ វាមិនមានការសិក្សាណាមួយដែលអាចទុកចិត្តបានដើម្បីអះអាងថាវាជាការពិតនៅឡើយទេ។ ប៉ុន្តែរយៈពេលច្រើនឆ្នាំក្រោយ មានការសិក្សាជាច្រើនបានពិនិត្យមើលបន្ថែមទៀតថា តើវីតាមីន មានឥទ្ធិពលអ្វីទៅលើជំងឺផ្តាសាយឬអត់។ ហើយលទ្ធផលក៏បង្ហាញមិនសូវល្អដែរ។
ក្នុងការវិភាគមួយទៅលើការសិក្សាចំនួន ២៩ ដែលមានមនុស្ចូលរួមសរុបប្រមាណ ១១៣០៦នាក់ បានធ្វើការសន្និដ្ឋានថា ការញ៉ាំថ្នាំបំប៉នវីតាមីន C ចាប់ពី ២០០មីលីក្រាមឡើងទៅ មិនអាចបន្ថយការឆ្លងជំងឺផ្តាសាយបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំវីតាមីន C ជាទៀងទាត់ មានប្រយោជន៍ច្រើនវិញដូចជា៖
- បន្ថយភាពធ្ងន់ធ្ងររបស់ជំងឺផ្តាសាយ
- បន្ថយរយៈពេលកើតជំងឺផ្តាសាយ
ជាមធ្យម ការប្រើថ្នាំបំប៉នវីតាមីន C ពី ១ ទៅ ២ក្រាមគឺគ្រប់គ្រាន់នឹងបន្ថយរយៈពេលកើតជំងឺផ្តាសាយលើកុមារប្រមាណ ១៨ភាគរយទេ ខណៈពេលមនុស្សធំវិញរហូតដល់ ៦ ទៅ៨ក្រាមឯណោះ។ វីតាមីន C ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពកាន់តែខ្លាំងលើអ្នកដែលធ្វើការងារដោយប្រើកម្លាំងខ្លាំងជាពិសេស អ្នករត់ម៉ារ៉ាតុង និងជិះស្គីតែម្តង ដែលអាចបន្ថយរយៈពេលកើតជំងឺផ្តាសាយរហូតដល់ពាក់កណ្តាលឯណោះ។
វីតាមីន C គឺជាអង់ទីអុកស៊ីដង់ និងសំខាន់បំផុតសម្រាប់ជួយដល់ការផលិតកូឡាជែនក្នុងស្បែក។ កូឡាជែនគឺជាប្រូតេអ៊ីនកម្រិតខ្ពស់ដែលមានក្នុងមនុស្ស សម្រាប់ថែរក្សាសុខភាពស្បែក និងជាលិកាជាច្រើនទៀត ប៉ុន្តែវាមានភាពបត់បែនច្រើនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការកង្វះវីតាមីន C អាចនាំឲ្យកើតជំងឺមួយឈ្មោះថា Scurvy ដែលវាមិនមែនជាបញ្ហានាពេលបច្ចុប្បន្នឡើយ ព្រោះថាមនុស្សភាគច្រើនទទួលបានវីតាមីន C គ្រប់គ្រាន់ពីចំណីអាហារហើយ។ ប៉ុន្តែ អ្វីដែលគេមិនសូវដឹងនោះគឺថា វីតាមីន C នឹងជួយបង្កើនមុខងារកោសិកាប្រព័ន្ធភាពស៊ាំ និងឆាប់ជាសះស្បើយក្នុងពេលមានការបង្ករោគណាមួយក្នុងខ្លួន។ តាមពិតទៅ ការកង្វះវីតាមីន C ត្រូវបានគេរកឃើញថា ធ្វើឲ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ និងបង្កើនការប្រឈមនឹងការបង្ករោគយ៉ាងគួរឲ្យកត់សម្គាល់។ ហេតុផលនេះហើយទើបគេនិយាយថា ការទទួលបានវីតាមីន C គ្រប់គ្រាន់ក្នុងពេលមានការបង្ករោគគឺជារឿងដ៏ល្អ៕