យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផ្លាស់ប្តូរបរិយាកាសមកដាក់កាយក្នុងទឹកគឺជាវិធីដ៏ពេញនិយមដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំក្នុងជីវិតសិច និងបង្កើតភាពរំភើបថ្មីៗសម្រាប់គូស្នេហ៍។
ការរួមភេទក្នុងទឹកមិនត្រឹមតែផ្ដល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវភាពស្រាលនៃទម្ងន់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកទាំងពីរអាចសាកល្បងឥរិយាបថប្លែកៗបានកាន់តែរលូន។ អ្នកអាចចាប់ផ្ដើមពីការងូតទឹកក្ដៅឧណ្ហៗក្នុងអាងងូតទឹកនៅផ្ទះ ឬបង្កើនភាពរ៉ូមែនទិកនៅតាមអាងហែលទឹកឯកជន និងសណ្ឋាគារដែលមានទេសភាពស្រស់ត្រកាល។
សម្រាប់ជម្រើសដែលសាមញ្ញ និងសន្សំសំចៃបំផុត ការប្រើប្រាស់ផ្កាឈូកក្នុងបន្ទប់ទឹកក៏អាចបង្កើតបរិយាកាសដ៏ពុះកញ្ជ្រោលបានដែរ ដោយសារទឹកដែលហូរមកប៉ះរាងកាយជួយរំញោចអារម្មណ៍ឱ្យកាន់តែស្រើបស្រាល។ ក្រៅពីនេះ ការប្រើប្រាស់ដុំទឹកកក ឬទឹកត្រជាក់មកប៉ះលើស្បែកក្នុងអំឡុងពេលលេងសើចក៏ជាបច្ចេកទេសដ៏មានប្រសិទ្ធភាពក្នុងការដាស់វិញ្ញាណញ្ញាណឱ្យមានភាពភ្ញាក់ផ្អើល និងរំភើបខុសពីធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ការរួមភេទក្នុងទឹកក៏ទាមទារការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជាពិសេសបញ្ហា “ជាតិរំអិលធម្មជាតិ” ដែលអាចត្រូវទឹកលាងជម្រះអស់ បង្កឱ្យមានការកកិតខ្លាំង និងងាយរងរបួស។ ដូច្នេះ ការប្រើប្រាស់ប្រេងរំអិលប្រភេទជំនួយដែលមិនរលាយក្នុងទឹក គឺជាដំណោះស្រាយដ៏ល្អបំផុត។ លើសពីនេះ អ្នកត្រូវប្រយ័ត្នចំពោះជាតិក្លរីនក្នុងអាងហែលទឹកដែលអាចធ្វើឱ្យរលាកតំបន់សម្ងាត់និងត្រូវប្រាកដថាទីតាំងដែលជ្រើសរើសមានសុវត្ថិភាព មិនរអិល ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕