ផ្លែស្ពឺ ឬឈ្មោះវាហៅថា Carambola គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម និងជូរ ហើយក៏មានរូបរាងដូចជាផ្កាយអ៊ីចឹងដែរ។ ផ្លែឈើមួយនេះមានជាពណ៌លឿង ឬបៃតង។ ផ្លែស្ពឺក៏ផ្ទុកទៅដោយសារធាតុជាច្រើនដែលធ្វើឲ្យវាកាន់តែមានសុខភាពល្អដល់សុខភាពដែរ។ វាគឺជាប្រភពដ៏ឆ្លាតវៃមួយនៃសារធាតុផ្តល់សុខភាពរបស់រុក្ខជាតិដូចជា Quercetin, Gallic Acid និង Epicatechin។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុទាំងនេះត្រូវបានគេរកឃើញថា ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ដែលអាចបន្ថយការប្រឈមនឹងជំងឺខ្លាញ់រុំថ្លើម និងការលើសរបស់កូឡេស្តេរ៉ុលក្នុងឈាម។
ផ្លែស្ពឺនេះដែរក៏ត្រូវបានគេសិក្សាទៅលើសមត្ថភាពរបស់វាមួយទៀតក្នុងការបង្ការជំងឺមហារីកលើសត្វកណ្តុរ។ ក្រៅពីនេះ មានអំណះអំណាងជាច្រើនបានមកពីការសិក្សាលើសត្វបានបញ្ជាក់ថា ជាតិស្ករក្នុងផ្លែស្ពៃប្រហែលជាជួយបន្ថយការរលាកផង។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវដើម្បីបញ្ជាក់អំពីអត្ថប្រយោជន៍ដ៏ខ្លាំងមួយនេះទៅលើមនុស្ស នៅមិនទាន់មាននៅឡើយទេ។
យ៉ាងណាមិញ ផ្លែស្ពឺក៏មានផលរំខានរបស់វាលើមនុស្សមួយចំនួនដែរ ដោយសារតែវាមានសារធាតុ Oxalate ខ្ពស់។ ដូច្នេះហើយ អ្នកដែលមានបញ្ហាតម្រងនោមគួរតែចៀសវាងការញ៉ាំផ្លែស្ពឺ និងទឹករបស់វា ឬពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលសាកល្បងទទួលទានវា។
សម្រាប់អ្នកដែលមានបញ្ហាតម្រងនោមវិញ ការញ៉ាំផ្លែស្ពឺទៀងទាត់ប្រហែលជានាំឲ្យខូចតម្រងនោម ព្រមទាំងធ្វើឲ្យមានបញ្ហាសរសៃប្រសាទដូចជា វង្វេងវង្វាន់ ប្រកាច់ និងស្លាប់ ដោយសារតែការពុលនឹងផ្លែស្ពឺតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកដែលកំពុងតែលេបថ្នាំព្យាបាលជំងឺក៏គួរតែមានការប្រុងប្រយ័ត្នចំពោះផ្លែឈើមួយនេះដែរ ព្រោះវាអាចផ្លាស់ប្តូររបៀបដែលរាងកាយរំលាយជាតិថ្នាំ និងប្រើប្រាស់ក្នុងរាងកាយបាន៕